ឯក​​ឧត្តម​បណ្ឌិត​សភាចារ្យ​ អ៊ុក រ៉ាប៊ុន ដឹក​​នាំ​កិច្ច​​ប្រជុំ​កិច្ច​​ប្រជុំ​ បូក​​សរុប​លទ្ធ​ផល​កា​រ​ងា​​រ​ ​​របស់​​​​ក្រុម​​ការ​ងារ​រាជ​រដ្ឋា​​ភិ​បាល​​​ចុះ​មូល​ដ្ឋាន​ខេត្ត​​​កំព​ង់​ឆ្នាំង

  • កំពង់ឆ្នាំង ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកំពង់ឆ្នាំង។កិច្ចប្រជុំនេះបានប្រព្រឹត្តទៅពីចំងាយ តាមរយៈប្រព័ន្ធវីដេអូ Zoom ដោយមានការអញ្ជើញចូលរួមពីប្រធាន និងអនុប្រធាន ក្រុមការងារចុះមូលដ្ឋានក្រុង ស្រុក អភិបាល អភិបាលរង ខេត្ត អភិបាលក្រុង ស្រុក ព្រមទាំងសមាជិកលេខាធិការដ្ឋាន សរុបចំនួន ៤៥ រូប។ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីប្រធានក្រុមការងារ បានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ និងការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ។ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីប្រធានក្រុមការងារ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ក្រុង ស្រុក ក្នុង មូលដ្ឋាន ខេត្ត កំពង់ឆ្នាំងទាំងអស់ ដែលបានចូលរួមផ្ដល់ការគាំទ្រទាំងថវិកា និងស្មារតី សំដៅរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុង ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានធ្វើរបាយការណ៍បូកសរុបលទ្ធផល ការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជូនបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីប្រធានក្រុមការងារ ព្រមទាំងអង្គប្រជុំ ក្នុងនោះលោកក៏បានលើកឡើងអំពីប្រឈម និងសំណូមពរមួយចំនួនផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង