ប៉ូ​លីស​កំ​ពង់​ឆ្នាំង​ចុះ​ផ្សព្វ​ផ្សាយ​ច្បាប់​និង​ធ្វើ​តេស្ត​រក​សារ​ធាតុ​ញៀន​លើ​អ្នក​បើក​បរ​ រថ​យន្ត ​គ្រឿង​ចក្រ​និង​កម្ម​ករ​ធ្វើ​ផ្លូវ​​

  • កំពង់ឆ្នាំង៖ អនុវត្តន៍តាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ លោកវរ:សេនីយ៍ឯក ហ៊ុល.វាសនា ស្នការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលការងារប្រឆាំងគ្រឿងញៀន និង កម្លាំងចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងចុះផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងផលប៉ះពាល់ដោយសារការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និង ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅចំណុចភ្នំយកថ្ម ធ្វើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

    លោកហ៊ុល វាសនា ស្នងការរងនគតបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោយពីបានផ្សព្វផ្សាយច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ផលប៉ះពាល់ដោយសារការប្រើប្រាស់គ្រឿង​ញៀនខុសច្បាប់ និង ច្បាប់ចរាចរណ៍ផ្លូវគោក កម្លាំងជំនាញបានធ្វើតេស្តទឹកម៉ូត(ទឹកនោម) ចំពោះអ្នកបើកបររថយន្តដឹកដី បើកបរគ្រឿងចក្រគ្រប់ប្រភេទនិងកម្មករសរុបចំនួន៥៣នាក់ផងដែរ ។ ចំពោះលទ្ធផល ពុំមានអ្នកផ្ទុកសារធាតុញៀននៅក្នុងទឹកម៉ូតនោះឡើយ ( អវិជ្ជមាន ) ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង