កំពង់ឆ្នាំង ៖ដើម្បី ចូលរួមចំណែក ក្នុងការ សម្រេច គោលដៅ ដែល បានដាក់ ចេញ ដោយ រាជរដ្ឋាភិបាល រដ្ឋបាល ខេត្តកំពង់ឆ្នាំងនឹង ផ្តល់ ការចាក់វ៉ាក់សាំង បង្ការជំងឺ កូ វីដ -១៩ ដោយ ឥតគិតថ្លៃ ជូន កុមារ ដែលមាន អាយុ ចាប់ពី ៦ ឆ្នាំ ដល់ ១២ ឆ្នាំ តាម គោលការណ៍ ស្ម័គ្រចិត្ត នៅតាម ទីកន្លែងនៅទូទាំង ខេត្ត ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៥ ខែកញ្ញា បានសម្រេចដាក់ចេញយុទ្ធនា ការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ ដែលមានអាយុ៦ ឆ្នាំ ដល់ ១២ ឆ្នាំ ដោយគ្រោងប្រកាសបើកយុទ្ធនាការក្នុងក្របខណ្ឌទូទាំងប្រទេស ជាផ្លូវការនាថ្ងៃទី១៧ ខែ កញ្ញា នៅវិមានសន្តិភាព។

ការសម្រេចរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល បែបនេះ គឺដើម្បីឈានទៅបើកសាលារៀនថ្នាក់ បឋម សិក្សា បន្តទៀត បន្ទាប់ពីការបើកថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ៕

