សាលា​រៀន​សុវណ្ណ​ភូមិ​សាខា​ខេត្ត​កំពង់​ឆ្នាំង​​ ធ្វើ​កម្ម​វិធី​ GEP​ Open​ House​

កំពង់ឆ្នាំង ៖ សាលារៀនសុវណ្ណភូមិសាខា ខេត្តកំពង់ឆ្នាំង បានរៀបចំកម្មវិធីមួយដែលហៅថា GEP Open House ក្នុងគោលបំណងផ្សព្វផ្សាយទៅកាន់មាតាបិតា អាណាព្យាបាល និងសិក្សានុសិស្សឲ្យបានដឹងពីកម្មវិធី ថ្នាក់ភាសាអង់គ្លេសទូទៅ នៅសាលារៀនសុវណ្ណភូមិ ។

លោក មីត ប៉ុលរីម សិក្ខាកាមនាយក បានឲ្យដឹងថា កម្មវីធីនេះធ្វើឡើងមានរយះពេល២ថ្ងៃ គឺថ្ងៃទី៣,៤ ខែកក្កដា ឆ្នាំ២០២៣ ។ អ្នកចូលរួមនឹងបានទស្សនា ការដាក់បង្ហាញស្នាដៃសិស្ស,ថ្នាក់រៀន និងបរិស្ថានទាំងមូលរបស់សាលា,ទទួលបានការប្រឹក្សាយោបល់ ពីការសិក្សាភាសាអង់គ្លេស ជាមួយអ្នកជំនាញ ,ទទួលបានការធ្វើតេស្តសមត្ថភាពភាសាអង់គ្លេស ដោយឥតគិតថ្លៃ ព្រមទាំងទទួលបានការដូ ជាវត្ថុអនុស្សាវរីយ៍ជាច្រើន ពីសាលារៀនសុវណ្ណភូមិផងដែរ ។

លោក មីត ប៉ុលរីម បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់មាតា បិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ដែលបានជ្រើសរើសយកសាលារៀនសុវណ្ណភូមិ ដើម្បីសិក្សារៀនសូត្រ ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង