កំពង់ឆ្នាំង ៖ ដើម្បីរក្សាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងឳកាសថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម នាពេលខាងមុខនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៩ ខែមករាឆ្នាំ២០២៣នេះ បានចេញសេចក្តីណែនាំមួយ ហាមលក់ផាវ កាំជ្រួច និងបង្ករសំឡេងផ្ទះគ្រប់ប្រភេទ ។
សេចក្តីណែនាំ បានបញ្ជាក់ថា នៅក្នុងឳកាសបុណ្យចូលឆ្នាំចិន វៀតណាម នាពេលកន្លងមកពិនិត្យឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតែងតែយកផាវ កាំជ្រួច ឬឧបករណ៍បំផ្ទុះផ្សេងៗ មកប្រើប្រាស់ដើម្បីលម្អរ និង បង្ករឲ្យមានសំឡេងផ្ទុះ ឆេះ ដែលអាចនាំឲ្យកើតមានគ្រោះមហន្តរាយតូច ធំ គ្រប់ប្រភេទជាយថាហេតុ ។
ដើម្បីរូមចំណែកក្នុងការថែរក្សាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង សូមធ្វើការណែនាំដល់លោក លោកស្រី ជាអាជីវករ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត ដូចខាងក្រោម ៖
១ . ហាមផលិត ការធ្វើចរាចរណ៍ ទិញលក់ ចែកចាយ និងប្រើប្រាស់ផាវ កាំជ្រួច ឬឧបករណ៍ផ្សេងៗ ដែលបង្ករឲ្យមានសំឡេងផ្ទុះ ឆេ ក្នុងឳកាសបុណ្យចូលឆ្នាំចិន វៀតណាម នាពេលខាងមុខ ។
២. ហាមដាច់ខាតការដុតផាវ. ដុតកាំជ្រួច ឬឧបរណ៍ផ្សេងៗ ដែលបង្ករឲ្យមានសំឡេងផ្ទុះឆេះ នៅតាមកម្មវិធីផ្សេងៗ ក្នុងគេហដ្ឋាន ឬទីសាធារណៈ ជាហេតុបង្ករឲ្យមានការប៉ះពាល់ ដល់សន្តិ
សុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សង្គម ។
៣. ហាមដាច់ខាតការដាក់អាវុធ គ្រឿងផ្ទុះគ្រប់ប្រភេទតាមខ្លួន ឬមធ្យាបាយ ចូលរួមក្នុងពិធីផ្សេងៗ និងក្នុងទីសាធារណៈ ។
៤. ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ចរន្តអគ្គសនី ប្រេងឥន្ទនៈ ហ្គាស និងការដុតទៀន ធូប ឬសម្ភារៈផ្សេងៗទៀត ដែលតុបតែងលម្អរ សោភណ្ឌភាព នៅតាមមន្ទីរ អង្គភាព គេហដ្ឋាន ឬទីសាធារណៈ ដែលអាចបង្ករឲ្យមានអគ្គិភ័យកើតឡើង ។
៥.ជនណាដែលមិនអនុវត្តតាមការជូនដំណឹងខាងលើ និងត្រវទទួលខុសត្រូវ នៅចំពោះមុខច្បាប់ជាធរមាន ។
៦. សូមលោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តារួមគ្នារក្សានូវភាពស្ងៀមស្ងាត់ ដើម្បីភូមិ ឃុំ មានសុវត្តិភាព ៕