រដ្ឋ​​មន្ត្រី​ក្រសួង​សុខា​ភិ​បាល​ថ្មី​ជម្រុញ​ឲ្យ​មន្ត្រី​សុខា​ភិ​បាល​ខេត្ត​កំព​ង់​ឆ្នាំង​ បង្កើន​​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​​ ផ្តល់​សេ​វា​​ប្រកប​ដោយ​គុណ​​ភាព​ ប្រសិទ្ធ​ភាព​ សុវត្ថិ​ភាព​ និង​សម​ធម៌​ជូន​ប្រ​ជា​ព​ល​រដ្ឋ​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្មី អាណត្តទី៧នេះ បានជម្រុញឲ្យមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់សេវ៉ាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្តិភាព និងសមធម៌ ជូនប្រជាពលរដ្ឋ ។

    ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើការជម្រុញដល់មន្ត្រីសុខាភិបាលបែបនេះ ក្នុងឳកាសដែលឯកឧត្តមអញ្ជើញជួបសំណេះសំណាល ជាមមួយមន្ត្រីសុខាភិបាលខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៥ខែសីហា ឆ្នាំ២០២៣ ។

    ឯកឧត្តម ឈា រ៉ា បានបញ្ជាក់ថា យើងត្រូវតែរួមសហការគ្នា និងយកចិត្តទុកដាក់លើការផ្តល់សេវ៉ាពិនិត្យនិងព្យាបាលប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ សុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ។ ត្រូវលើកតម្លៃ និងគុណធម៌ របស់គ្រូពេទ្យ ត្រូវចេះកែលម្អរ រាល់ចំណុចខ្វះខាត សំដៅលើកកម្ពស់សេវ៉ាសុខាភិបាល ឲ្យមានប្រសិទ្ធភាព សមធម៌ និងគុណភាពល្អ ។

    ជាមួយគ្នានេះមន្ទីរសុខាភិបាលខេត្ត ត្រូវសហការ ជាមួយមន្ទីរព័ត៌មាន និងស្ថាប័ន្តផ្សេងៗទៀតក្នុងខេត្ត ដើម្បីជួយផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ ឲ្យគាត់បានយល់អំពីអនាម័យនៃការរស់នៅ វិធីការពារជំងឺឆ្លងនានា និងទីកន្លែងផ្តល់សេវ៉ាដែលត្រឹមត្រូវ និងមានគុណភាព សុវត្តិភាពខ្ពស់ ។

     

    នៅក្នុងឳកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្ត្រីសុខាភិបាលខេត្តកំពង់ឆ្នាំងគ្រប់លំដាប់ថ្នាក់ ដែលក្នុងរយះពេលកន្លងទៅនេះ បានខិតខំយកចិត្តទុកដាក់ ក្នុងការបំពេញការងារ បម្រើសេវ៉ាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវិដ ១៩ ។

    សូមបញ្ជាក់ថា នៅទូទាំងខេត្តកំពងឆ្នាំង មានមន្ទីរពេទបង្អែកចំនួន៣ មណ្ឌលសុខភាព៤៥ និងប៉ុស្តិសុខភាពចំនួន២ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង