ឯកឧត្តម​ ស៊ុន​ សុវណ្ណា​រិទ្ធិ ​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​កម្ម​ករ​ កម្ម​កា​រ​នី​រោង​ចក្រ​ដែល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ កំពុង​សម្រាក​ព្យាបាល​ នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​

ខេត្តកំពង់ឆ្នាំង ៖ នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៣នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង និងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរ ដោយ លោកជំទាវ ប៊ុន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង លោក ប្រាក់ សោភ័ណ្ឌ នាយកសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនកម្មករ កម្មការនីរោងចក្រ ដែលរងគ្រោះថ្នាក់ចរាចរណ៍ នៅត្រង់ចំណុចចន្លោះគីឡូម៉ែត្រ 64-65 ក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

នៅក្នុងឱកាសនោះ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានពាំនាំការសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ ។

អំណោយមនុស្សធម៌ដែលសាខាបានចែកជូនមាន អ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំនួន៥៩នាក់ ក្នុងម្នាក់ទទួលបាន ថវិកា ចំនួន២០០ ០០០​រៀល ។ អ្នករងគ្រោះដែលជាស្រ្តីមានផ្ទៃពោះ ទទួលបានថវិកាចំនួន ៣០០ ០០០រៀល ,ចាស់ជរាដែលសម្រាកព្យាបាលទូទៅ ក្នុងមន្ទីរពេទ្យ ចំនួន៣នាក់ ទទួលបាន១០០ ០០០រៀល និងម្នាក់ទៀត ៥០ ០០០រៀល ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង