អ្នក​កំ​ពង់​ឆ្នាំង​សូម​ប្រុង​ប្រ​យ័ត្ន ​! ថ្ងៃ​នេះ​រក​ឃើញអ្នក​ឆ្លង​កូ​វីដ​១៩​ ចំ​នួន​ ២០​៥​នាក់​ ស្លាប់​២​នាក់​ ខណះ​អ្នក​ជំ​ងឺ​ចំ​នួ​ន​១៨​នាក់​បាន​ជា​ សះ​ស្បើយ​

  • កំពង់ឆ្នាំង ៖ អត្រាឆ្លងជំងឺកូវិដ១៩ នៅខេត្តកំពង់ឆ្នាំង នៅតែជាក្តីបារម្ភមិនទាន់ថមថយនៅឡើយទេ ។ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញអ្នកវិជ្ជមាន កូវីដ ១៩ តាម រយៈការធ្វើតេស្តរហ័ស ចំនួន២០៥នាក់ បន្ថែមទៀត ដែលជាចំនួនឆ្លងច្រើនបំផុតមិនធ្លាម់មានពីមុនមក ខណៈនៅថ្ងៃនេះដែរ មានអ្នកជំងឺ២នាក់បានស្លាប់និងអ្នកជំងឺចំនួន១៨នាក់ បានជាសះ ស្បើយ ។

    រដ្ឋបាល ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាអ្នកវិជ្ជមាន កូវីដ ១៩ ទាំង២០៥នាក់នេះ ជាអាជីវករ កម្មករ កសិករ អ្នករត់ម៉ូតូឌុប ចុងភៅ ជាងដែក បុគ្គលិកអាហារដ្ឋាន បុគ្គលិកធនាគារ សិស្ស គ្រូបង្រៀន និង មន្ត្រីរាជការ ។

    ដោយឡែកអ្នកស្លាប់២នាក់ដោយសារជំងឺកូវិដ១៩ ១,ឈ្មោះ ប៉ែន ស៊ីចាន់ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។ ២,ឈ្មោះជា វាសនា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកកក់ ឃុំព្រែកបាក់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

    រដ្ឋបាល ខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទង ដោយផ្ទាល់ ឬប្រយោលជាមួយ អ្នកវិជ្ជមានកូវីដ-១៩ ទាំង២០៥នាក់នេះ ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យ សំណាក ជាបន្ទាន់នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែល នៅជិតបំផុត ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ និង ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវ វិធានការ “៣ការពារ និង៣កុំ” ។

    សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវិដ១៩ សរុបចំនួន៤ ០៩៤នាក់ ស្រីចំនួន២ ៤៤៤នាក់ អ្នកជំងឺជាសះស្បើយសរុបចំនួន ៣ ០៣៩នាក់ ស្រីចំនួន១ ៨៩២នាក់ ស្លាប់សរុបចំនួន១០៦នាក់ ស្រី ចំនួន៦៣នាក់និងកំពុងសម្រាកព្យាបាលសរុបចំនួន៩៤៩នាក់ស្រីចំនួន៤៨៩នាក់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង