បទ​ល្មើស​នេ​សាទ​២៨​កន្លែង​ត្រូ​វបាន​បង្ក្រាប​នៅ​ខេត្ត​កំ​ពង់​ឆ្នាំង ​

  • កំពង់ឆ្នាំង ៖ បទល្មើសនេសាទរបាំងសាច់អួនក្ររឡាញឹក២៨កន្លែង ត្រូវបានកម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល សហការជាមន្ត្រី​អាជ្ញា​ធរ សហគមន៍នេសាទ និងកម្លាំងសមត្ថកិច្វ ចុះបង្ក្រាបជាបន្តបន្ទាប់នៅក្នុងសប្តាហ៍កន្លងទៅ ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោក ងិន ហ៊ុន ប្រធានមន្ទីរមសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ។

    លោកប្រធានមន្ទីរបានឲ្យដឹងថា កន្លងទៅមន្រ្តីជំនាញរដ្ឋបាលជលផល តែងតែបានសហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានចុះ
    ផ្សព្វផ្សាយច្បាប់ស្តីពីជលផល ដល់ប្រជានេសាទ ដែលរស់នៅតាមដងទន្លេនិងបានចុះបង្ក្រាបបទល្មើសនេសាទដែលមាននៅ
    តាមតំបន់មួយចំនួន ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ប៉ុន្តបទល្មើសនេសាទនៅតែកើតមាន នេះគឺអាស្រ័យដោយមានជន
    ខិលខូចមួយចំនួន ដែលពួកគេគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានគិតពីភាពវិនាសហិនហោចនៃមច្ឆជាតិឡើយ ។

    លោក ងិន ហ៊ុន បានបញ្ជាក់ឲ្យដឹងថា នៅក្នុងរយះពេលមួយសប្តាហ៍កន្លងទៅនេះកម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល សហការជាមន្ត្រីអាជ្ញាធរ សហគមន៍នេសាទ និងកម្លាំងសមត្ថកិច្វ ចុះបង្ក្រាបបទល្មើសរបាំងសាច់អួន ចំនួន២៨កន្លែង ប្រវែង៨៥០ម៉ែត្រ លូ២៨មាត់ បង្គោល៨០០ដើម និង ចាក់លែងត្រីចម្រុះចំនួន៣០០គីឡូក្រាម ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង