ការងារ​គ្រប់​គ្រង​សំរាម​ជា​ពិ​សេស​សំណល់​ប្លា​ស្ទិក​បាន​នឹង​កំពុង​បង្ក​ហារ​និ​ភ័យ​ដល់​សុខ​ភាព​សាធារណៈ​និង​គុណ​ភាព​បរិស្ថាន​គួរ​ឲ្យព្រួយ​បារម្ភ ​ដែលយើង​ទាំង​អស់​គ្នា​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​និង​រួម​គ្នា​ដោះ​ស្រាយ​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងថា ការងារគ្រប់គ្រងសំរាមសំណល់រឹងនៅតាមទីប្រជុំជនជាពិសេសសំណល់ប្លាស្ឌិក បាននឹងកំពុងបង្កហារនិភ័យដល់សុខភាពសាធារណៈ និងគុណភាពបរិស្ថានគួរឲ្យព្រួយបារម្ភ ដែលយើងទាំងអស់គ្នា ត្រូវតែផ្តោតការយកចិត្តទុកដាក់ និងរួមគ្នាដោះស្រាយ ។

    ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់បែបនេះនៅក្នុងយុទ្ធនាការផ្សព្វផ្សាយ បរិស្ថានគ្មានថង់ប្លាស្ទិក នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣០ ខែ
    កញ្ញា ឆ្នាំ២០២៣ ។

    ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងបញ្ជាក់ថា ប្រទេសកម្ពុជា បាននឹងកំពុងប្រឈមជាមួយសំណល់ប្លាស្ទិកផងដែរ ជាពិសេសំណល់ថង់ប្លាស្ទិក ដែលភាគច្រើនមិនត្រូវបានប្រមូលយកមកកែឆ្នៃ និងបានចោលលាយឡំជាមួយសំរាមសំណល់រឹងទីប្រជុំជន និងមានភាពរាយប៉ាយ នៅតាមទីវាល និងប្រភពទឹកស្ទើរគ្រប់ទីកន្លែង ។

    ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន មានជំនឿជឿជាក់ថា តាមរយៈការចូលរួមយ៉ាងសកម្មរបស់ភាគីពាក់ព័ន្ធក្នុងយុទ្ធនាការនាថ្ងៃនេះ និងការបន្តចូលរួមអនុវត្តវិធានការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនឹងទទួលបាននូវបរិស្ថានស្អាត សោភ័ណភាពល្អ ដែលជាចលករុញច្រានកំណើនសេដ្ឋកិច្ច មូលដ្ឋានរបស់កម្ពុជា ក៏ដូចជាលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសុខមាលភាពសាធារណៈ តាមរយៈការលើកស្ទួយវិស័យទេសចរណ៍ និងទីផ្សារផលិតផលក្នុងមូលដ្ឋាន ។

    សូមបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយ បរិស្ថានគ្មានថង់ប្លាស្ទិកក្រោមប្រធានបទ« ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ » នៅខេត្តកំពង់ឆ្នាំង នាពេលនេះ មានចំនួន៨ទីតាំង និងសាលារៀនចំនួន ៣៩៦ កន្លែង ដោយមានអ្នកចូលរួមចំនួនប្រមាណជាង១២ម៉ឺននាក់៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង