របាំង​ស្បៃ​មុង​១៤​កន្លែង​នៅ​ក្នុង​ស្រុក​កំពង់​លែង​និង​ស្រុក​ជលគីរី​​ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​

  • កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២២ ខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង សហការជាមួយ គណះ បញ្ជាការ ឯកភាព ស្រុក កំពង់លែង និង ជលគីរី ចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំណុចភូមិក្បាលកន្លង់ និង ចំណុចកូនក្អែក ក្រោយភូមិដូនវៀត ស្រុកំពង់លែង និងស្រុកជលគីរី ខេត្កំពង់ឆ្នាំង ។

    ប្រតិបត្តិការណ៍បង្ក្រាបបទល្មើសនេសាទនេះ ប្រើប្រាស់កម្លាំងសរុប២៤នាក់ មធ្យោបាយកាណូតស្មាច់ចំនួន៥គ្រឿង ដោយបានធ្វើការរុះរើនិងបំផ្លាញ​ចោល​នៅនឹងកន្លែងមាន របាំងស្បៃមុងចំនួន១៤កន្លែង ប្រវែង១១៥០ម៉ែត្រ លូស្បៃមុងចំនួន៣០មាត់ បង្គោលចំនួន៧០០ដើម និង ចាក់លែងត្រីចម្រុះ ចំនួន៦៥គីឡូក្រាម ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង