លិច​បា​ឡា​ស្មាច់​មួយ​គ្រឿង​នៅ​ខាង​កើត​កោះ​ចា​ប​ ក្នុង​ឃុំ​ពោធិ​ ស្រុក​កំពង់​លែង​ បា​ត់ខ្លួ​ន​​មនុស្ស​២នាក់​ រក​​មិន​ទាន់​ឃើញ​

  • កំពង់ឆ្នាំង ៖ បើតាមសេចក្តីរាយការណ៍ ពីមន្ត្រីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា នៅវេលាម៉ោង៣ រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ មានភ្លៀងមួយមេយ៉ាងធំ លាយឡំនឹងខ្យល់កន្រ្តាក់ បណ្តាលឲ្យក្រឡាប់លិចបាឡាស្មាច់១គ្រឿង នៅចំណុចខាងកើតកោះចាប ក្នុងភូមិសាស្ត្រឃុំពោធិ ស្រុកកំពង់លែង ។

    នៅក្នុងហេតុការណ៍លិចបាឡាស្មាច់នេះ បណ្តាលឲ្យបា.ត់ខ្លួនមនុស្ស២នាក់ និងម្នាក់ទៀតហែលរួចផុតពីគ្រោះថ្នាក់ ។ ជនរងគ្រោះទាំង៣នាក់ ១.ឈ្មោះ រ៉េន រឹទ្ធ ភេទ ប្រុស អាយុ ៣០ឆ្នាំ ត្រូវជាប្ដីបាត់ខ្លួន។ ២.ឈ្មោះ អេង យីម ភេទស្រី អាយុ ៤៤ឆ្នាំ ត្រូវជាប្រពន្ធបាត់ខ្លួន ។ និង៣.ឈ្មោះ ប៉ុន ភារម្យ ភេទ ប្រុស អាយុ១៦ ឆ្នាំ ត្រូវជាកូន បានហែលរួច ។ ជនរងគ្រោះមានទីលំនៅ ក្នុងភូមិដំណាក់កកោះ ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

    ក្រោយពេលកើតហេតុ មន្ត្រីអាជ្ញាធរ សមត្ថកិច្ច រួមជាមួយបងប្អូនជនរងគ្រោះ បាននឹងកំពុងស្វែងរកអ្នកដែលបាត់ខ្លួន មិនទាន់ឃើញនៅឡើយទេ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង