កំពង់ឆ្នាំង ៖ កម្លាំងសត្ថកិច្ចចម្រុះ រួមមានកម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល ប៉ូលីសសេដ្ឋកិច្ចខេត្ត បានចុះបង្ក្រាបបទល្មើសនេសាទ ប្រភេទនាមសម័យចំនួន៣វង់ និង ធ្វើការឃាត់ខ្លួនមនុស្សចំនួន១៣នាក់ ។

ប្រតិបត្តិការ ង្ក្រាបបទល្មើសនេសាទនេះ ធ្វើឡើង នៅវេលាម៉ោងជិត១០ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិដូនវៀត ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

មន្ត្រីរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង ដែលស្ថិតក្នុងប្រតិបត្តិការនេះ បានឲ្យដឹងថា ក្រុមកាណូតអូសនាមសម័យ ទាំងនេះមានចំនួន៧គ្រឿង ប៉ុន្តែនៅថ្ងៃទី២១ ធ្នូ នេះពួកគេចេញធ្វើសកម្មភាពតែ៣គ្រឿងប៉ុណ្ណោះ ។ ក្នុងនោះមាន២គ្រឿង មកពីស្រុកពញ្ញាឮ ខេត្តកណ្តាល ។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ សង្កាត់នេសាទកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ឋ៕