ប្រតិ​ភូ​ព្រះ​រាជា​ណាចក្រ​ថៃ​ មក​ទស្សន​កិច្ច ​កម្ម​វិ​ធី​ សិក្សា​ស្ទែម​ នៅ​វិទ្យា​ល័យ​ព្រះ​បាទ​សុរា​ម្រឹត​ ខេត្ត​កំ​ពង់​ឆ្នាំង ​

  • កំពង់ឆ្នាំង ៖ ប្រតិភូក្រសួងអប់រំនៃព្រះរាជាណាចក្រថៃ ដឹកនាំដោយលោកស្រីកាន ជូលីនិងរួមដំណើរដោយលោកស្រី ភីយ៉ាវ៉ាន់ រ៉ាក់ផានិក តំណាងស្ថាន​ទូតថៃប្រចាំនៅកម្ពុជា បានអញ្ជើញមកពិនិត្យមើលអំពីដំណើរកាអនុវត្តគម្រោង កម្មវិធីសិក្សាស្ទែមនៅវិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង ។

    លោកស្រី លឿង បញ្ញាវុខ្ឍ នាយិកាសាលាវិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថានៅវិទ្យាល័យព្រះបាទសុរាម្រឹតបានទទួលគម្រោង តាមរយះកិច្ចសហការ រវាងក្រសួងអប់រំថៃ និង ក្រសួងអប់រំកម្ពុជា ដោតផ្តោតលើកម្មវិធីសិក្សាស្ទែម។ដោយសារកម្មវិធីស្ទែម ជាកម្មវិធីថ្មីសម្រាប់សាលា ដូចនេះការរៀន និង បង្រៀននៅពុំទាន់បានទូលំទូលាយគ្រប់សិស្សនោះទេ ហើយសាលានឹងធ្វើការបណ្តុះបណ្តាលគ្រូនៅក្នុងសាលាបន្ថែមទៀត ដែលបច្ចុប្បន្ន មានគ្រូបង្គោលចំនួន៤នាក់តែប៉ុណ្ណោះ ដែលធ្លាប់បានធ្វើការបណ្តុះបណ្តាលពីព្រះរាជាណាចក្រថៃ ។

    លោក រ៉ា វុទ្ធី ប្រធានប្រតិភូកម្មវិធីស្ទែម បានឱ្យដឹងថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបានដាក់ទិសដៅក្នុងការលើកស្ទួយវិស័យ វិទ្យាសាស្រ្ត បច្ចេកវិទ្យា ដើម្បីតម្រូវការទីផ្សារការងារកម្ពុជាក្នុងពេលបច្ចុប្បន្ន និង ទៅអនាគត ។

    លោកប្រធានប្រតិភូ បានវាយតម្លៃខ្ពស់ ចំពោះសាលាវិទ្យាល័យព្រះបាទសុរាម្រឹត ដែលបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន កម្មវិធីស្ទែម បើទោះបីជាមានការលំបាកយ៉ាងណា ប៉ុន្តែបានខិតខំ បន្តកិច្ចការនេះប្រកដោយការទទួលខុសត្រូវ ។ ដើម្បីឱ្យកិច្ចការនេះទទួលបានជោគជ័យបន្ថែមទៀតនោះ គឺទាមទាកិច្ចសហការឲ្យបានជិតស្និតរវាងសាលា គណគ្រប់គ្រងសាលា និង អាណាព្យបាលសិស្សក្នុងការជម្រុញលើកទឹកចិត្ត ឱ្យសិស្សទទួលបានឱកាសសិក្សាកម្មវធីស្ទែមនេះ ជាបន្តបន្ទាប់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង