កំពង់ឆ្នាំង៖ ក្រុមគ្រូពេទ្យចុះធ្វើតេស្តសំណាករកមេរោគកូវីដ-១៩ ជាលើកទី២ លើអាជីវករផ្សាររមាសចំនួន ១៧១នាក់ នៅថ្ងៃទី៧ ខែសីហានេះ ជាលទ្ធផលអវិជ្ជមានទាំងអស់។ នេះបើតាមការបញ្ជាក់របស់ លោក សុខ សុន្ធីរ អភិបាលរងស្រុកទឹកផុស ។

យោងលទ្ធផលនេះ លោកសុខ សុន្ធីរ សង្ឃឹមថា នឹងអាចបើកឲ្យដំណើរការផ្សាររមាសជូនប្រជាពលរដ្ឋធ្វើអាជីវកម្មឡើងវិញក្រោយបិទខ្ទប់ចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ៕

