ប្រជា​នេសាទ​ភ្ញាក់​រលឹក​ប្រគល់​ឧបករណ៍​ឆក់​ត្រី​ចំនួន​៨​គ្រឿង​ឲ្យ​មន្ត្រី​ជំនាញ​ជលផល

  • កំពង់ឆ្នាំង ៖ ឧបករណ៍ឆក់ត្រីចំនួន ៨គ្រឿង ត្រូវប្រជានេសាទ នៅក្នុងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ភ្ញាក់រលឹកយកមកប្រគល់ជូនដល់មន្ត្រីជំនាញរដ្ឋបាលជលផលនិងមន្ត្រីអាជ្ញាធរមូលដ្ឋាន ដោយបានសន្យាថា ពួកគាត់លែងប្រកបរបរនេសាទល្មើសច្បាប់ តទៅទៀតហើយ ។

    លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ឧបករណ៍ឆក់ត្រីទាំង៨គ្រឿងនេះមាន​ឆក់ត្រជាក់ ចំនួន៧ គ្រឿងនិងឆក់ក្តៅ ១គ្រឿង ត្រូវប្រជានេសាទភ្ញាក់រលឹក យកមកប្រគល់ជូន នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។

    លោក នាយខណ្ឌរដ្ឋបាលជលផល បានឲ្យដឹងទៀតថា ការភ្ញាក់រលឹក យកឧបករណ៍ឆក់ត្រីមកប្រគល់ឲ្យមន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរនាពេលនេះ គឺនៅក្រោយពេល ដែលមន្ត្រីជំនាញ ចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងចលនាឲ្យប្រជានេសាទបជ្ឈប់ការប្រើប្រាស់ឧបករណ៍ ដែលច្បាប់ហាមឃាត់ ជាពិសេសឧបករណ៍ស្បៃមុង និងឧបករណ៍ឆក់ ដែលជាប្រភេទឧបករណ៍ បំផ្លិចបំផ្លាញមច្ឆជាតិយ៉ាងធ្ងន់ធ្ងរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង