កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំធ្វើពិធីប្រកាសចូលកាន់តំណែង នាយកទីចាត់ការ និងប្រធានច្រកចេញចូលតែមួយ ចំណុះរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង ។

យោងតាមដីកា របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ១/ត្រូវបានផ្ទេរភារកិច្ចលោក ឈាង បូរ៉ា ឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ១ ពីប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្តកំពង់ឆ្នាំង ឲ្យទៅបម្រើការងារ ជានាយកទីចាត់ការ គ្រប់គ្រងធនធានមនុស្ស ។ ២/ តែងតាំងលោក វ៉ាន់ ថេន ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ១ ឲ្យកាន់មុខតំណែងជានាយកទីចាត់ការអន្តរវិស័យ សាលាខេត្តកំពង់ឆ្នាំង ។ និង៣/ តែងតាំងលោក ហ៊ូ ប៊ុនថន ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ៣ ឲ្យកាន់មុខតំណែងជាប្រធានអង្គភាពច្រកចេញចូលតែមួយ សាលាខេត្តកំពង់ឆ្នាំង ។











