ភូមិ​ដាច់​ស្រយាល​មួយ​ស្ថិត​ក្បែរ​​បឹង​ទន្លេ​សាប​ ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ មាន​ភ្លើង​អគ្គិ​សនី​ប្រើ​ប្រាស់​

  • កំពង់ឆ្នាំង៖ភូមិកោះឬស្សី ជាភូមិដាច់ស្រយាលមួយស្ថិតនៅក្បែរបឹងទន្លេសាប ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង នៅពេលនេះមានភ្លើងប្រើប្រាស់
    ហើយ តាមរយះគម្រោងផ្គត់ផ្គង់ថាមពល ដើរដោយពន្លឺព្រះអាទិត្យ ខ្នាតតូចអនុភាព១៦២ គីឡូវ៉ាត់ ។

    គម្រោងផ្គត់ផ្គង់ថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី១៨ខែកក្កដា ឆ្នាំង២០២២ ដោយមានការចូលរួមពីឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាអគ្គនាយកអគ្គិសនីកម្ពុជា ,ឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និង ឯកឧត្តម ស្រ៊ន សំឬទ្ធី អភិបាលរង ខេត្តកំពង់ឆ្នាំង ។

     

    ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរង ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ភូមិកោះឫស្សី ឃុំប្រឡាយមាសជាភូមិមួយ ស្ថិតនៅក្បែរបឹងទន្លេសាប ដែលមានប្រជាពលរដ្ឋរស់នៅលើកោះនិងលិចទឹកនៅរដូវវស្សា។ ជាតំបន់ដាច់ស្រយាលពីទីប្រជុំជន មិនធ្លាប់មានបណ្តាយអគ្គិសនីជាតិទៅដល់ សម្រាប់ប្រជាពលរដ្ឋបានប្រើប្រាស់ឡើយ ។

    ឯកឧត្តម អភិបាលរងខេត្ត បញ្ជាក់ថា នៅពេលនេះអ្នកភូមិកោះឫស្សី មានភ្លើងអគ្គិសនីប្រើប្រាស់ហើយ តាមរយៈគ្រោងផ្គត់ផ្គង់ថាមពលអគ្គិសនីដើរ
    ដោយពន្លឺព្រះអាទិត្យ។ សង្ឃឹមថាជីវភាពប្រជាពលនៅក្នុងតំបន់នេះ និង មានការផ្លាស់ប្តូរប្រសើរជាងមុន ។

    ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងបញ្ជាក់ឱ្យដឹងថា អគ្គិសនីកម្ពុជាបានយកចិត្តទុក​ដាក់ សាងសង់ខ្សែបញ្ជូននិងចែកចាយថាមពលអគ្គិសនី ពាសពេញផ្ទៃប្រទេស។ ដោយឡែកខេត្តកំពង់ឆ្នាំង មានតំបន់ដាច់ស្រយាលមួយចំនួនខណ្ឌដោយទន្លេសាប និង ដៃទន្លេជាច្រើន ដែលពុំទាន់មានអគ្គិសនីប្រើប្រាស់ ហើយអគ្គិសនីកម្ពុជា បាននឹងកំពុងខិតខំធ្វើយ៉ាងណាឧ្យប្រជាពលរដ្ឋ នៅតាមតំបន់ដាច់ស្រយាលទាំងនោះ មានថាមពលអគ្គសនីប្រើប្រាស់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង