កំពង់ឆ្នាំង ៖ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពមូលដ្ឋានសុខាភិបាល នៅខេត្តកំពង់ឆ្នាំង ។

នៅក្នុងបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូ បានអញ្ជើញចុះពិនិត្យមើលមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច មណ្ឌលសុខភាពសាលាលេខ៥ មណ្ឌលសុខភាពតាជេស និងមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ។ ដើម្បីពិនិត្យលទ្ធភាព ក្នុងការជម្រុញសេវ៉ាថែទាំសុខភាពកាន់តែធានាបាន នូវគុណភាព ប្រសិទ្ធភាព និងសុវត្តិភាពខ្ពស់ ប្រកបដោយសមធម៌ ។

នៅក្នុងឳកាសនោះ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណនិងកោតសរសើរដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញការងារ បម្រើសាវ៉ាសុខភាពជូនប្រជាពលរដ្ឋ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ ១៩ ។

ទន្ទឹមនឹងនោះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានថ្លែងអំអរគុណដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមសហការ ជាមួយវិស័យសុខាភិបាល ដើម្បីធានាបាន ក្នុងការផ្តល់សេវ៉ាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្តិភាព និងសមធម៌ ជូនប្រជាពលរដ្ឋ ៕