សម្តេច​ ​ស ខេង​ ៖ ក្រសួង​មហា​ផ្ទៃ​តែង​តែ​យក​​ចិត្ត​ទុក​ដាក់​ពង្រឹង​សមត្ថភាព​ វិជ្ជា​ជីវៈ​ ដល់​កង​​កម្លាំង​​នគរ​បាល​​ជាតិ​

  • កំពង់ឆ្នាំង ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃតែងតែបានយកចិត្តទុកដាក់ ក្នុងការពង្រឹងសមត្ថភាព វិជ្ជាជីវៈ ដល់កងកម្លាំងនគរបាលជាតិ ជាប្រចាំ ។

    សម្តេចក្រឡាហោម បានមានប្រសាសន៍ បញ្ជាក់ឲ្យដឹងបែបនេះ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ និងសម្ពោធសមិទ្ធផលនានា នៅសាលានគរបាលជាតិភូមិភាគ៦ ដែលមានទីតាំងស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ។

    សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា ក្រសួងមហាផ្ទៃតែងតែ បានយកចិត្តទុលដាក់ និងផ្តល់អទិភាព ដល់ការងារអប់រំ បណ្តុះបណ្តាល ព្រមទាំងដាក់ចេញ​នូវផែនការកំណែទម្រង់លើកងកម្លាំងនគរបាលជាតិជាប់ជាប្រចាំ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដោយផ្តោតជាសំខាន់ ទៅលើការធ្វើទំនើបកម្មពង្រឹងសមត្ថភាព វិជ្ជាជីវៈ នៃកម្លាំងនគ្គបាលជាតិ ឲ្យស្របទៅនឹងការវិវត្ត នៃស្ថានការសន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើតតបទៅនឹងតម្រូវការនៃអង្គភាពនគរបាលផងដែរ ។

    សម្តេចក្រឡាហោម ស ខេង បានផ្តាំផ្ញើដល់សិស្សនគ្គបាលជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញទៅប្រើប្រាស់ឲ្យមានប្រយោជន័ដល់អង្គភាព និងសង្គមជាតិ។ សម្តេចក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍន៍បណ្ឌិតសភានគរបាលកម្ពុជា និងសាលានគ្គបាលជាតិភូមិភាគនានា។

    សូមបញ្ជាក់ថា សមិទ្ធផលដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនោះរួមមាន ផ្លូវក្រាលកៅស៊ូAC ១ខ្សែ ប្រវែង២ ១៥៣ម៉ែត្រ ប្រព័ន្ធលូបង្ហូរប្រវែង​៦០០​ម៉ែត្រ ជាអំណោយរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។ អគារស្នាក់នៅ១ខ្នងកម្ពស់២ជាន់ ជាអំណោយរបស់ឯកឧត្តម ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអគារសាលសហសិក្សា១ខ្នង កម្ពស់២ជាន់ ជាអំណោយរបស់ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល តារាងបាល់ទាត់ ស្រះទឹក សួនច្បារ សួនរុក្ខជាតិ រុក្ខវិថីឡដុតសម្រាម គ្រែ តុ កៅអី ព្រមទាំងសម្ភារៈគាំទ្រមួយចំនួនទៀត ជាអំណោយរបស់សប្បុរសជន ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង