លោក​​តា​​អា​យុ​​១០០​​​​ឆ្នាំ​​ រស់​​នៅ​ក្នុង​​ខេត្ត​​កំ​​​ពង់​​​ឆ្នាំង​​ ដែល​​បាន​​ស្ម័គ្រ​​ចិត្ត​​ចាក់​​វ៉ាក់​​សាំង​​បង្ការ​​ជំ​​ងឺ​​កូ​​​វីដ​​-១៩​ ​ទទួល​​បាន​​អំ​​ណោយ​​ជា​​ថ​វិ​​កា​​និង​​គ្រឿង​​ឧប​​ភោគ​​ប​​រិ​​ភោគ​​របស់​​សម្តេច​​តេ​​ជោ​​ ហ៊ុន​​ សែន ​

  • កំពង់ឆ្នាំង៖ លោកតា អាត់ អ៊ុន អាយុ១០០ឆ្នាំ រស់នៅភូមិក្រាំងដូង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

    អំណោយជាថវិកានិងសម្ភារជាគ្រឿងឧបភោគ បរិភោគទាំងនោះ ត្រូវបានលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បាននាំយកទៅប្រគល់ជូនលោកតា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង