មន្ត្រី CMAC​ ចំនួន​៦៤​នាក់​ ត្រូវ​បាន​ហ្វឹក​ហ្វឺន​ បន្ថែម​ពី​បច្ចេក​ទេស​ស្រាវ​ជ្រាវ​ព័ត៌​មាន​ទី​តាំង​ គ្រាប់​បែក​ទម្លាក់​ និង​គ្រាប់​បែក​ចង្កោម​

  • កំពង់ឆ្នាំង៖សិក្ខាកាមចំនួន៦៤នាក់ ជាបុគ្គលិករបស់អង្គភាពស៊ីម៉ាក់ បានបន្តចូលរួមវគ្គហ្វឹកហ្វឺនរំលឹកបច្ចេកទេស ក្នុងការស្រាវជ្រាវព័ត៌មានទីតាំងគ្រាប់បែកទម្លាក់ និងគ្រាប់បែកចង្កោម ដើម្បីពង្រឹង និងកសាងសមត្ថភាពបន្ថែម ។

    វគ្គហ្វឹកហ្វឺននេះធ្វើឡើង នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៤ក្រោមអធិបតីភាពលោកឯក ប៉ូលីន ប្រធាននាយកដ្ឋានកណ្តាល នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ( CMAC ) ។

    លោក ឯក ប៉ូលីន បានថ្លែងបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងនិងបង្កើនសមត្ថភាពបន្ថែមទៀត ដល់បុគ្គលិករបស់ស៊ីម៉ាក់ ក្នុងស្រាវជ្រាវព័ត៌មាន ទីតាំងគ្រាប់បែកទម្លាក់ និងគ្រាប់បែកចង្កោម,ការគូរប្លង់ដោយ GIS,ការប្រើប្រាស់ GPS ,និងការប្រើប្រាស់ដ្រូន ។

    លោក ប្រធាននាយកដ្ឋានកណ្តាល នៃមជ្ឈមណ្លលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងបញ្ជាក់ទៀតថា បច្ចុប្បន្ននេះស៊ីម៉ាក់ បាននឹងកំពុងយកចិត្តទុកដាក់ ពង្រឹងសមត្ថភាពជំនាញ ក្នុងការទទួលខុសត្រូវ លើកិច្ចប្រតិបត្តិការបោសសំអាតមីន ដល់មន្ត្រីឲ្យមានសុវត្តិភាពខ្ពស់ និងមានភាពច្បាស់លាស់ លើកិច្ចការបោសសំអាតមីន ដោយធានាបាននូវសុវត្តិភាពខ្ពស់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង