កំពង់ឆ្នាំង ៖ សិស្សជាប់និទេ្ទសA នៅក្នុងខេត្តកំពង់ឆ្នាំង ចំនួន២៧ នាក់ បានទទួលម៉ូតូម្នាក់មួយគ្រឿង ដែលអំណោយរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង ។
រង្វាន់លើកទឹកចិត្តជាម៉ូតូនេះ ត្រូវបានប្រគល់ជូនសិស្សិជាប់ និទេ្ទសA នៅក្នុងពិធីអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ៧មករាដែលបានប្រារព្ធឡើងក្នុងបរិវេណសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។
សិស្សនិទ្ទេសAទាំង២៧នាក់ រួមមានក្រុងកំពង់ឆ្នាំង ១២នាក់ ស្រុកបរិបូណ៌ ៥នាក់ ស្រុកកំពង់ត្រឡាច ៥នាក់ ស្រុកកំពង់លែង ២នាក់ រលាប្អៀរស្រុក២នាក់ និង ស្រុកសាមគ្គីមានជ័យ ១នាក់ ។

តាមរបាយការណ៍ របស់មន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មានសិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៥ ធ្នូ ឆ្នាំ២០២៣ មានបេក្ខជនប្រឡងសរុបចំនួន៤ ២០០នាក់ ក្នុងនោះមានសិស្សប្រឡងជាប់ចំនួន ២៨២៨ ស្មើ និង ៦៧.៣៣ភាគរយ ៕



