ប្រជា​កសិករ​​​នៅក្នុង​​​​​​​ខេត្ត​កំពង់​ឆ្នាំង​ ចាប់​​​​​​​​​​​​​ផ្តើម​​ប្រមូល​​​​ផល​​​ស្រូវ​វស្សា​ហើយ​​​

  • កំពង់ឆ្នាំង ៖ ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមប្រមូលផលស្រូវរដូវវស្សាជាបណ្តើរៗហើយ ដោយទទួលបានទិន្នផលមធ្យម ៣,៨១៧តោន ក្នុង១បិកតា ។ លោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ឆ្នាំនេះខេត្តកំពង់ឆ្នាំង សម្រេចធ្វើការដាំដុះស្រូវវស្សាបានចំនួន ១៣៣ ៩២៧ហិកតា ។ គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ប្រជាកសិករប្រមូលផលបានចំនួន២៦ ៧២១ហិកតាហើយ ។ ក្នុងនោះស្រូវស្រាល ប្រមូលផលបានចំនួន២១ ០៩៧ ហិកតា ដោយទទួលបានទិន្នផល ៣,៩២៥តោន ក្នុង១ហិកតា, ស្រូវកណ្តាលប្រមូលផលបានចំនួន៥ ៦២៤ហិកតា ដោយទទួលបានទិន្នផល៣,៤១៤ តោនក្នុង១ហិកតា ។

     

    លោកប្រធានមន្ទីរ បានឲ្យដឹងទៀតថា ចំពោះតម្លៃស្រូវនៅក្នុងសប្តាហ៍នេះ សម្រាប់ស្រូវចម្រុះស្ងួតជាមធ្យម ៩៨០រៀល ក្នុង១គីឡូក្រាម ទាបជាងឆ្នាំ២០២១ ចំនួន២០រៀល ក្នុង១គីឡូក្រាម, ស្រូវក្រអូបស្ងួតតម្លៃ១ ១៩០រៀល ក្នុង១គីឡូក្រាម ទាបជាងឆ្នាំ២០២១ចំនួន១០រៀល ក្នុង១គីឡូក្រាម ។

    លោកងិន ហ៊ុន បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានជ្រុញឲ្យកសិករបង្កើនការចិញ្ចឹមសត្វនិងដាំដំណាំរួមផ្សំ ព្រមទាំងបន្លែបង្ការផ្សេងៗទៀត ដើម្បីបង្កើនប្រាក់ចំណូលលើកកម្ពស់ជីវភាពក្នុងគ្រួសារ ដោយមន្ទីរបានផ្តល់ពូជនិងជួយបណ្តុះបណ្តាលអំពីបច្ចេកទេស ក្នុងការដាំដុះផងដែរ ៕

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង