+ធ្វើកន្លែងចិញ្ចឹមមានទំហំ៖ 6 ម៉ែត្រការ៉េ (2m x 3m) 10 ម៉ែត្រការ៉េ(2m x 5m) 15 ម៉ែត្រការ៉េ(3m x 5m) 24 ម៉ែត្រការ៉េ(4m x 6m) 30 ម៉ែត្រការ៉េ (5m x 6m) ។
– ដាក់កង្កែប ៥០ក្បាល ក្នុង១ម៉ែត្រការ៉េ
– ដាក់ស្បៃព័ទ្ធជុំវិញកន្លែងចិញ្ចឹមកម្ពស់ប្រមាណ១ម៉ែត្រកន្លះ ការពារកង្កែបលោតចេញ- ត្រូវធ្វើនៅកន្លែងដែលមានម្លប់ខ្លះដើម្បីឲ្យកង្កែបជ្រក ឬធ្វើដំបូលស្បៃនីឡុង ដើម្បីបញ្ចៀសកំដៅទាំងមូលចូលក្នុងអាង ធ្វើឲ្យសីតុណ្ហភាពក្នុងអាងកើនកំដៅ តែក៏មិនគួរបាំងអាងចិញ្ចឹមឲ្យងងិត ឬត្រជាក់ពេកនោះដែរ ។
– ដាក់បន្ទះឫស្សី ឬបន្ទះអ្វី ដើម្បីឲ្យកង្កែបឡើងទៅនៅ រួចយកធាងដូងមកគ្របអាង ដើម្បីបាំងកំដៅ ថ្ងៃផង ។
– ផ្លាស់ប្ដូរទឹកជាប្រចាំថ្ងៃឲ្យវា ទឹកសម្រាប់ផ្លាស់ប្ដូរអាចប្រើទឹកទន្លេ ទឹកអណ្ដូង ទឹកស្រះ តែត្រូវធានាឲ្យបានថា ជាទឹកស្អាត ដោយច្រោះវាតាម រយៈដីខ្សាច់ ឬប្រើស្បៃសម្រាប់ច្រោះក៏បាន ត្រូវព្យាយាមឲ្យកង្កែបស៊ីឲ្យបានច្រើនដង ក្នុង១ថ្ងៃ ។
– ចំណីអាចទិញចំណីត្រី ឬកង្កែបនៅតាមហាងលក់ចំណីសត្វនៅជិតភូមិរបស់យើង ។
– ចំណីធម្មជាតិបន្ថែមមានដូចជា ចង្រិត ដង្កូវ កណ្ដូប ស្រឹង និងសត្វល្អិតមួយចំនួនទៀត និងចាប់អំពូលពីលើនៅពេល យប់កម្ពស់កន្លះម៉ែត្រដើម្បីឲ្យសត្វល្អិតមករោមអំពូលជាចំណីរបស់វា ៕ ប្រភព: អ៊ាង សុផល្លែត