កំពង់ឆ្នាំង៖គិតចាប់តាំងពីដើមរដូវមកដល់ថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២១នេះ ប្រជាកសិករ នៅក្នុងខេត្តកំពង់ឆ្នាំង សម្រេចធ្វើស្រែវស្សាបានចំនួន១១៩ ៨៣៩ហិកតាស្មើនឹង៩៨,២២ភាគរយហើយ នៃផែនការចំនួន១២២ ០០០ហិកតា ។ នេះបើតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទខេត្តកំពង់ឆ្នាំង ។

របាយការណ៍បានបញ្ជាក់ទៀតថា ក្នុងផ្ទៃដីដែលប្រជាកសិករ សម្រេចធ្វើបានចំនួន១១៩ ៨៣៩ហិកតានេះ មានស្រូវស្រាលចំនួន១៨ ០១៦ហិកតា,ស្រូវកណ្តាលចំនួន៥៦ ៤៧៩ ហិកតា និង ស្រូវធ្ងន់ចំនួន៤៥ ៣៤៤ហិកតា ។ ក្នុងនោះស្រូវពង្រោះចំនួន៤៤ ៣៨៩ហិកតា និង ស្រូវសន្ទូងចំនួន៩៥៥ហិកតា ។

របាយការណ៍ខាងលើបានឲ្យដឹងបន្ថែមទៀតថា ដោយសារឆ្នាំនេះអាកាសធាតុអំណោយផល គឺទឹកភ្លៀងបានចាប់ផ្តើមធ្លាក់ពីដើមរដូវ ធ្វើឲ្យ្រការងារបង្ករបង្កើនផល ស្រូវរដូវវស្សាឆ្នាំនេះ លឿនជាងឆ្នាំ២០២០ ចំនួន៣៧ ៤០៩ ហិកតា ៕