កំពង់ឆ្នាំង៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ការចិញ្ចឹមត្រីនៅតាមស្រះនិង នៅតាមបែរបស់ប្រជាពលរដ្ឋនៅក្នុង ខេត្តកំពង់ឆ្នាំង មានការកើនឡើងគួរអោយកត់សម្គាល់ផងដែរ បន្ទាប់ទីផ្សារត្រីមានតម្រូវការខ្ពស់ ។
ដោយសារកំណើន នៃតម្រូវការខ្ពស់ ត្រីធម្មជាតិមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់នៅគ្រប់ទិសទីនោះទេ ដូចនេះការអភិវឌ្ឍន៍វារីវប្បកម្មគឺជាកត្តាដ៏សំខាន់បំផុតសម្រាប់ការផ្គត់ផ្គង់ត្រីបានទៅតាមតម្រូវការ ។
លោកបញ្ជាក់ទៀតថា បច្វុប្បន្ននេះគាត់ចិញ្ចឹមត្រីក្នុងស្រះ មានពីរប្រភេទគឺ ត្រីពោ និង ត្រីឆ្តោ ដែលពូជត្រីទាំងនេះបាននាំចូលពីក្រៅស្រុក ។ ត្រីទាំងពីរប្រភេទនេះ វាស៊ីនុយត្រីសមុទ្រ និង ចំណីកែច្នៃ ។ ហើយតម្លៃត្រីនៅលើទីផ្សារគឺល្អ ប្រសិនមានអ្នកចិញ្ចឹមច្រើនសម្រាប់ផ្គត់ផ្គង់ទីផ្សារហើយត្រីសំបូរច្រើនអាចនឹងស្រុតតម្លៃបន្តិ ប៉ុន្តែគាត់នៅតែរីករាយប្រសិនបើមានអ្នកចិញ្ចឹមច្រើនសម្រាប់ផ្តត់ផ្គង់ទីផ្សារ ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មខេត្តរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានអោយដឹងថា នៅក្នុងឆ្នាំនេះ សង្កេតឃើញថា មានប្រជាពលរដ្ឋ ចិញ្ចឹមត្រីតាមស្រះច្រើនបន្ទាប់ការចិញ្ចឹមត្រីតាមស្រះរបស់គាត់ទទួលបានជោគជ័យ ហើយការចិញ្ចឹមត្រីនៅតាមស្រះនេះ ភាគច្រើនប្រជាពលរដ្ឋចិញ្ចឹមត្រីប្រា ត្រីពោ និង ត្រីឆ្តោ ។ ក្រៅពីចិញ្ចឹមប្រភេទត្រីខាងលើនេះ ប្រពលរដ្ឋបានចិញ្ចឹមត្រីមួយប្រភេទទៀតគឺត្រីខ្យា។ ដែលត្រីខ្យានេះមានតម្លៃខ្ពស់ សម្រាប់ទីផ្សារក្នុងស្រុក និង នាំចេញទៅកាន់ប្រទេសជិតខាងផងដែរ ។
លោក លី ឡា បានប្រាប់អោយដឹងទៀតថា ដើម្បីធានាដល់ដំណើរការនៃការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋអោយមាននិរន្តរភាពបានល្អប្រើសើរ ខាងខណ្ឌរដ្ឋបាលជលផល បានរៀបចំចងក្រងជាសមាគមន៍ អ្នកចិញ្ចឹមត្រី ហើយខាងជំនាញបានចុះត្រួតពិនិត្យ និង ផ្តល់បច្ចេកទេសដល់វារីវប្បករបន្ថែមទៀត។
លោក លី ឡា បានអំពាវនាវដល់ប្រជាពលរដ្ឋអោយនាំគ្នាចាប់យកមុខរបរចិញ្ចឹមត្រីអោយបានច្រើន ដើម្បីបំពេញតម្រូវការទីផ្សារ និង កាត់បន្ថយការចាប់ត្រីពីបឹងធម្មជាតិ ។ជាពិសេសនៅក្នុងរដូវបិទការនេសាទនេះមិនត្រូវនេសាទត្រីដោយប្រើឧបករណ៍ល្មើសច្បាប់នោះឡើយ ៕