កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចសាងសង់រូបសំណាកនារីស្មូនឆ្នាំង នៅត្រង់ចំណុចរង្វង់មូលផ្លូវវៀងក្រុងទី៣ ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ លើផ្ទៃដីប្រមាណជាង៣ពាន់ម៉ែត្រក្រឡា ។
រូបសំណាកនារីស្មូនឆ្នាំងនេះ ស្ថាបនាឡើងដោយគម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៥ ហើយបានធ្វើពិធីក្រុងពលីនិងបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ។
រូបសំណាកនេះ បានបង្ហាញពីស្នាដៃស្ត្រី និង អត្តសញ្ញាណនៃខេត្តកំពង់ឆ្នាំង ដែលជាទឹកដីសម្បូរទៅដោយធនធានធម្មជាតិនិងរឿងរាវប្រវត្តិសាស្ត្រជាច្រើនផងដែរ៕











