សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវពូជ និង​ស្បៀង​អាហារ ជូន​ក​សិករ​ជាង​៣ពាន់​គ្រួសារ នៅ​ខេត្តកំពង់​ឆ្នាំង

  • កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បាន​​អញ្ជើញ​ផ្តល់ស្រូវពូជ ជូនដល់​ប្រ​ជាកសិករចំនួន ៣,៤៦០ គ្រួសារ ថែមទៀត ដែ​លរងគ្រោះដោយសារ​គ្រោះទឹកជំនន់ នៅខេ​ត្តកំពង់ឆ្នាំង។

    ក្នុងឳកាសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍នាំយកព្រះរាជបណ្តាំព្រះមហាក្សត្រ និងព្រះវរ​រាជមាតា​ជាតិខ្មែរ សាកសួរ​សុខ​​​​​​ទុក្ខជូនពលរដ្ឋចូលរួមក្នុងកម្មវិធីនៅទីនេះ ក៏ដូចជាពលរដ្ឋ​​ទូទាំង​ខេត្ត​​កំពង់​ឆ្នាំងផងដែរ។​ សម្តេចតេជោ បានមានប្រសាសន៍ថា ព្រះ​មហាក្សត្រ និងសម្តេចម៉ែ ព្រះអង្គទាំងទ្វេ​តែងតែយកព្រះទ័យទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងទុក្ខលំបាក។សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារចុះ​ជួយខេត្ត និងអាជ្ញាធរ​ខេត្តកំពង់​ឆ្នាំងទាំង​អស់ ដែលបានប្រឹងប្រែងរួមគ្នាដោះស្រាយការលំបាករបស់​ប្រជាពល​រដ្ឋពេល​ជួបនូវគ្រោះទឹកជំនន់។ រាល់ពេល​ពលរដ្ឋមា​ន​​ទុក្ខ តែងតែមានវត្តមានមន្ត្រីគណបក្ស​​ប្រជាជនកម្ពុជា ជានិច្ច។ជាមួយគ្នា ឯកឧត្តម ស៊ុន សុវណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា គ្រោះធម្មជាតិ​​ដោយ​សារ​​ស្ថានភាពទឹកជំនន់ទន្លេ បណ្ដាលឲ្យមានផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាជន​មាន​ចំនួន៥​ស្រុកគឺ ស្រុកបរិបូណ៌ ស្រុកជលគីរី ស្រុកកំពង់លែង ស្រុក​​កំព​ង់ត្រឡាច និងស្រុករលាប្អៀរ លើឃុំ ចំនួន២៥ឃុំ និងភូមិចំនួន១២៥ភូមិ ព្រមទាំងមានប្រជាកសិករចំនួន ៣៤៦០គ្រួសារ បាន​ខូចខាត​ដំណាំ​ស្រូវដោយសារទឹកជំនន់ទន្លេសាប លើផ្ទៃដីសរុបចំនួន ២ ៦១០ហិចតា ស្មើនឹង១,៨០% នៃផ្ទៃដីដាំដុះដំណាំ​ស្រូវ​សរុប​ទូទាំងខេត្ត ហើយផ្ទៃដីខូចខាតទាំងនោះអាចស្តារឡើងវិញបាន ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង