ការ​ចិញ្ចឹម​ត្រី​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ មាន​ការ​កើន​​ឡើង​ តែ​តម្លៃ​ត្រី​នៅ​មិន​ទាន់​ល្អ​

  • កំពង់ឆ្នាំង ៖ ខេត្តកំពង់ឆ្នាំង ជាខេត្តសំបូរត្រីមួយនៅក្នុងប្រទេសកម្ពុជា ដោយសារភាពអំណោយផលនៃភូមិសាស្ត្រខេត្តនេះជាប់នឹងបឹងទន្លេសាប។ ប៉ុន្តែកត្តាកំណើនមនុស្សនិងបញ្ហាការនេសាទខុសច្បាប់បណ្តាលឲ្យទិន្នផលត្រីធម្មជាតិ មិនអាចផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់បានដូចមុនទៀតឡើយ ។

    ដោយសារតម្រូវការខ្ពស់ ត្រីធម្មជាតិមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ ការអភិវឌ្ឍន៍វារីវប្បកម្ម គឺជាកត្តា ដ៏សំខាន់បំផុតសម្រាប់ការផ្គត់ផ្គង់ត្រីបានទៅតាមតម្រូវការ ។

    លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បច្ចុប្បន្នការចិញ្ចឹមត្រី នៅក្នុងខេត្តកំពង់ឆ្នាំង មានការកើនឡើងប៉ុន្តែទីផ្សារនៅមិនទាន់ល្អនៅឡើយនោះទេ ។

    លោកប្រធានមន្ទីរបានឲ្យដឹងថា នៅទូទាំងខេត្តកំពង់ឆ្នាំង មានអ្នកចិញ្ចឹមត្រីតាមស្រះជាង៧០០ស្រះនិង តាមបែរ មានជាង៦០០បែរ ដែលភាគច្រើនជាប្រភេទត្រីប្រានិងត្រីពោ ។ ប៉ុន្តែនៅក្នុងរយៈពេល២ឆ្នាំ​ចុងក្រោយនេះ ទីផ្សារជួបការលំបាកបន្តិច ដោយសារតម្លៃត្រីធ្លាក់ចុះ ។ ករណីនេះ មន្ទីរកំពុងទាក់ទងរកដៃគូរឲ្យប្រមូលទិញត្រីពីប្រជាពលរដ្ឋសម្រាប់ការនាំចេញនិងធ្វើកែឆ្នៃ ក្នុងតម្លៃសមរម្យមួយ ។ ហើយដើម្បីធានាដល់ដំណើរការ នៃការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋឲ្យមាននិរន្តរភាពល្អប្រសើរ មន្ទីរបានចងក្រងជាសហគមន៍ អ្នកចិញ្ចឹមត្រី ហើយមន្ត្រីជំនាញជលផល បានចុះត្រួតពិនិត្យនិងផ្តល់បច្ចេកទេសដល់វារីវប្បករបន្ថែមទៀត ។

    លោក ងិន ហ៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យនាំគ្នាចាប់យកមុខរបរចិញ្ចឹមត្រីឲ្យបានច្រើន ដើម្បីបំពេញតម្រូវការទីផ្សារ កាត់បន្ថយការចាប់ត្រីពីបឹងធម្មជាតិ ជាពិសេសក្នុងរដូវបិទនេសាទ ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង