កម្លាំង​សមត្ថ​កិច្ច​អាវុធ​ហត្ថ​សង្គ្រោះ​ជន​ជាតិ​ថៃ​៨ ​នាក់​ បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​អន្ត​រាគមន៍​ពី​អនុ​ព័ន្ធ ​ប៉ូ​លីស​អម​ស្ថាន​ទូត​ថៃ​

  • ក្រោយពីមានការស្នើសុំការអន្តរាគមន៍ ពីអនុព័ន្ធប៉ូលីសអមស្ថានទូតថៃ ប្រចាំនៅកម្ពុជា កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានជួយសង្គ្រោះនិងរំដោះជនជាតិថៃចំនួន៨នាក់ បានដោយជោគជ័យ។

    លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា ករណី នេះ កម្លាំងអាវុធហត្ថខេត្តស្វាយរៀង កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានអន្តរាគមន៍ ជួយសង្គ្រោះជនជាតិថៃម្នាក់ និង កម្លាំងអាវុធហត្ថខេត្តព្រះស៊ីហនុ ជួយសង្គ្រោះជនជាតិថៃចំនួន៧នាក់ ។

    ដោយមានបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យកម្លាំងជំនាញបញ្ជូនជនជាតិថៃទាំង៨នាក់ ទៅឲ្យនគរបាលអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនិតិវិធី ។ ប៉ុន្តែដោយសារក្នុងចំណោមជនជាតិថៃទាំង៨នាក់នោះ មាន៤នាក់បានធ្វើតេសឃើញវិជ្ជមានកូវិដ១៩ ភាគីថៃបានស្នើសុំឲ្យព្យាបាលសិន នៅពេលជាសះស្បើយ ទើបភាគីថៃទទួលយកទៅប្រទេសរបស់គេវិញ ។ ដោយឡែកជនជាតិថៃចំនួន៤នាក់ទៀត ដែលមិនមានជំងឺកូវិដ១៩ ត្រូវបានភាគីថៃ ទទួលយកទៅប្រទេសថៃវិញរួចហើយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង