កញ្ញា មាន សូនីតា ថាទស្សនារឿង”ដើម្បីកូន”មិនត្រឺមទទួលបានរឿងមានគុណភាពនោះទេ ថែមទាំងបានរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផាទៀតផង

  • តារាសម្ដែងល្បីឈ្មោះកញ្ញា មាន សូនីតា បាននិយាយថា បងប្អូនអ្នកទស្សនាមិនត្រឹមតែបានមើលរឿងប្រកបដោយគុណភាពដែលស្ដែងពីទឹកចិត្តឪពុកចំពោះកូននោះទេ ពុកម៉ែបងប្អូននឹងបានរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផាថែមទៀត។

    តារាសម្តែងដែលទស្សនិកជនស្គាល់ថាជា រាជនីក្រម៉ាក រូបនេះ បានបញ្ជាក់ថា ឆ្លងកាត់រឿងដែលនាងចូលតួជាតារាក្នុងសាច់រឿងធ្វើអោយ នាងកាន់តែមើលឃើញពីតម្លៃ នៃការងារមិនខ្លាចហត់នឿយ ក្រោមកំដៅថ្ងៃរបស់លោកពូៗធាក់ស៊ីក្លូ។ បងប្អូនពិតជាដឹងហើយ ពូៗរត់ស៊ីក្លូមានការពុះពារ រកប្រាក់កម្រៃបែបណា។ គាត់មិនបាក់ទឹកចិត្តនោះទេអោយ តែគ្រួសារបានសុខ កូនចៅរៀនសូត្រ ចាប់យកអនាគត។

    កញ្ញាបន្តទៀតថា ជម្រកក៏គ្មាន សម្រាកសម្រាន្ត តាមចិញ្ចើមថ្នល់ ហាលថ្ងៃហាលខ្យល់ ស្រមៃមើលលំបាកប៉ុណ្ណា។ ដូចនេះ ហើយពេលនាង ចញលខ្លួនទៅសម្តែង រិតតែយល់កាន់តែច្បាស់ទៀតរបស់ ជីវិតអ្នករត់ស៊ីក្លូ។ អ៊ីចឹងហើយ ទើបនាងមានការសប្បាយចិត្តពេល បម្រើសិល្បៈហើយទទួល ការងារជួយសង្គម ជួយជនរួមជាតិ ដោយអារម្មណ៏ពិតគឺ ជ្រះថ្លាក្នុងចិត្តបំផុត។

    គួរបញ្ជាក់ថារឿង”ដើម្បីកូន” ដែលជាស្នាដៃផលិតពីសំណាក់ផលិតករល្បីឈ្មោះលោក ហ៊ុយ យ៉ាឡេង នឹងបង្ហាញវត្តមានជាផ្លូវការតាមរោងភាពយន្តនានាចាប់ពីថ្ងៃ ៣០ ខែមករា ឆ្នាំ២០២០នេះតទៅ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង