គ្រូ​បង្រៀន​៥​នាក់​នៅ​ខេត្ត​កំ​ពង់​ឆ្នាំង​ ទទួល​ពាន​រង្វាន់​សម្ដេច​ ហ៊ុន​ សែន​ និង​ ប័ណ្ណ​សរ​សើរ​ គ្រូ​ បង្រៀន​ល្អ​ភា​សារ​ខ្មែ​រ​ គណិត​វិទ្យា​ និង​ សា​លា​ស្អាត​​ប្រចាំ​ឆ្នាំ​២០១៩​-២០២០​

  • កំពង់ឆ្នាំង ៖ គ្រូបង្រៀនចំនួន៥នាក់មកពីក្រុង និងស្រុក ក្នុងខេត្តកំពង់ឆ្នាំង បានទទួលជ័យលាភីពានរង្វាន់សម្តេចហ៊ុន និង ប័ណ្ណសរសើរ ជាគ្រូ បង្រៀនល្អភាសារខ្មែរ គណិតវិទ្យា និង សាលាស្អាតប្រចាំឆ្នាំ២០១៩-២០២០ ។

     

    ពិធីប្រគល់ពានរង្វាន់ជ័យលាភី ដល់គ្រូល្អទាំង៥នាក់នេះ ធ្វើឡើងកាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោជំទាវ ទន់ សាអ៊ីម និង លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ។

    លោកស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា នៅឆ្នាំ២០១៩,២០២០នេះ ខេត្តកំពង់ឆ្នាំង ទទួលបានជ័យភីគ្រូបង្រៀនល្អចំនួន៥នាក់ ផ្នែកភាសាខ្មែរ និង គណិតវិទ្យា ថ្នាក់ទី១ដល់ថ្នាក់ទី៣ ចំនួន៣នាក់និងសាលារៀនស្អាតចំនួន២សាលា គឺសាលាបឋមសិក្សាគំរូក្រុង និងសាលាវិទ្យាល័យចំណេះទូទៅ និង បច្ចេកទេស
    ព្រះបាទ នរោត្តមសីហមុនី ។

    លោជំទាវ ទន់ សាអ៊ីម និង លោកជំទា សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ សំដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ទីរអប់រំ និង លោគ្រូ អ្នគ្រូទាំងអស់ ដែលបានយកចិត្តទុកដាក់ បង្រៀន ប្រកបដោយ ភាពច្បាស់លាស់ និង ព្យាយាមយកអស់ពីកម្លាំងកាយចិត្តដើម្បីចូលរួមកែខៃគុណភាពអប់រំបានល្អ ។

    លោកជំទាវ បានបញ្ជាក់ទៀតថា ចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើនលើផ្នែក ចំណេះដឹង និង ចំណេះធ្វើជាមូលដ្ឋាន ។

    ដើម្បីលើកកម្ពស់គុណភាពអប់រំ ក្រសួងអប់រំ យុវជន និង កីឡា បានអភិវឌ្ឃន៍សមត្ថភាពគ្រូបង្រៀន និង បានរៀបចំនូវក្រមសីលធម៌វិជ្ជាជីវៈមួយទៀតដើម្បីតម្រង់ទិសដល់គ្រូបង្រៀនក្នុងការពេលបំពេញកាតព្វរបស់ខ្លួនជាគ្រូបង្រៀន ដោយធានាយ៉ាងណាអោយគ្រូបង្រៀនមានគុណភាពប្រកបគុណតម្លៃផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង