ប្រជា​កសិករ​នៅ​ខេត្ត​កំពង់​ឆ្នាំង​ សម្រេច​ប្រមូល​ផល​ស្រូវ​ស្រាល​ បាន​ចំនួន​ ២៦ ១១០ ​ហិកតា​ហើយ

  • កំពង់ឆ្នាំង ៖ប្រជាកសិករនៅទូទាំង ខេត្តកំពង់ឆ្នាំង សម្រេចប្រមូលផលស្រូវស្រាល បានចំនួន២៦ ១១០ហិកតាហើយ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។

    លោក ងិន ហ៊ុន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែតុលានេះ នៅទូទាំងខេត្តកំពង់ឆ្នាំង ប្រជាកសិករ សម្រេចប្រមូលផលស្រូវស្រាល បានចំនួន ២៦ ១១០ ហិកតា ដោយទទួលបានទិន្នផលមធ្យម ៤ ៣៥០ គីឡូក្រាម ក្នុង១ហិកតា ។

    លោកប្រធានមន្ទីរ បានបញ្ជាក់ឲ្យដឹងថា តម្លៃស្រូវនៅក្នុងសប្តាហ៍នេះ សម្រាប់ស្រូវក្រអូបស្ងួត តម្លៃ ១ ៦៥០រៀល ក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២៣ ចំនួន ១០០រៀ ក្នុង១គីឡូក្រាម ។ស្រូវចម្រុះស្ងួតជាមធ្យមតម្លៃ ១ ៣០០រៀល ក្នុង១គីឡូក្រាម ទាបជាងឆ្នាំ២០២៣ ចំនួន១០០រៀល ក្នុង១គីឡូក្រាម ។

    លោក ងិន ហ៊ុន បានឲ្យដឹងទៀតថា ក្រៅពីការងារប្រមូលផលស្រូវវស្សា ប្រជាកសិករមួយចំនួនបានឆ្លៀតពេលដាំណាំរួមផ្សំ និងចិញ្ចឹមសត្វបន្ថែមទៀតផងដែរ ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង