កំពង់ឆ្នាំង ៖ នៅថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីសក័ ព.ស២៥៦៥ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ត្រូវថ្ងៃកាន់បិណ្ឌវេនទី៣ លោក សោម ភិរុណ សមាជិកគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងនិងជាប្រធានក្រុមការងារចុះជួយឃុំឆ្នុកទ្រូ តំណាងឯកឧត្តម សូ សុីនួន ប្រធានក្រុមការងារថ្នាក់កណ្តាល រួមដំណើរដោយលោក សាំង គឹមស៊ន និងលោក ឈឹម បាន នាំយកបច្ច័យនិង ទេយ្យវត្ថុ ទៅវេប្រគេនព្រះសង្ឃគង់នៅវត្តចំនួន២ គឺវត្តយុគន្ធរ និង វត្តកំពង់ព្រះ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ។

សម្រាប់វត្តយុគន្ធរ មានអង្ករចំនួន៥០គីឡូក្រាម ទឹកផ្លែឈើ១កេស ទឹកក្រូច១កេស និង បច្ច័យចំនួន ៤០០.០០០រៀល ។ វត្តកំពង់ព្រះ មានអង្ករចំនួន ១០០ គីឡូក្រាម ទឹកផ្លែឈើ១កេស ទឹកក្រូច១កេស និងបច្ចយ័ចំនួន៥០០.០០០រៀល ។ ដោយឡែកក្រុមការងារបានឧបត្ថម្ភថវិកាចំនួន២០០.០០០រៀល ជូនដល់គ្រួសារ នៃសពស្ត្រីឈ្មោះអៀម ហាន អាយុ៦៥ឆ្នាំដែលបានទទួលមរណភាពដោយសារជម្ងឺកូវិដ១៩ផងដែរ ៕ និវឌ្ឍន៍











