ភ្ញៀវ​ទេស​ចរណ៍​ជាង​១​ម៉ឺន​នាក់​ មក​លេង​កម្សាន្ត​នៅ​តាម​រមណីយ​ដ្ឋាន​នា​នា​ក្នុង​ខេត្ត​កំ​ពង់​ឆ្នាំង​នា​ថ្ងៃ​ឈប់​សម្រាក​ បុណ្យ​អុំ​ទូក​ អក​អំ​បុក​ សំ​ពះ​ព្រះ​ខែ​និង​ បណ្តែត​ប្រ​ទីប​​

  • កំពង់ឆ្នាំង ៖ មានភ្ញៀវទេសចរណ៍ ប្រមាណជាង១ម៉ឺននាក់ បានមកលេងកំសាន្ត នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង ក្នុងឱកាសថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និង បណ្តែតប្រទីប រយៈពេល៣ថ្ងៃ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោក នូ ផល្គុន អនុប្រធានមន្ទីរ ទេសចរណ៍ខេត្តកំពង់ឆ្នាំ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។

    លោក នូ ផល្គុន បានឱ្យដឹងថា នៅក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសឡើងវិញ ស្របពេលនិងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និង បណ្តែតប្រទីប ផងនោះក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃឈប់សម្រាកនេះ ខេត្តកំពង់ឆ្នាំង បានទទួលភ្ញៀវទេសចរណ៍ ចំនួន ១៣ ៨៩២នាក់ មកលេងកំសាន្តនៅតាមទីវត្តអារាម និងរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង ។

    លោក អនុប្រធានមន្ទីរ បានឱ្យដឹងទៀតថា ដើម្បីធានាបាននូវសុវត្ថភាពភ្ញៀវទេសចរណ៍ ដែលមកលេងកំសាន្ត នៅតាមតំបន់ទេសចរណ៍ នីមួយៗនោះ មន្ទីរបានពង្រឹងការអនុវត្តន៍ វិធានសុវត្ថិភាពទេសចរណ៍ និង និតិវិធីស្តង់ដាប្រតិបត្តិ អប្បបរមា (SOP) តាមគន្លង ប្រក្រតីភាពថ្មី បានរៀបចំឡើងស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌនៃការអនុវត្តន៍មួយចំនួន ឆ្លើយតបទៅនឹងគន្លងប្រក្រតីភាពថ្មីតាមស្ថានភាពបច្ចុប្បន្ន ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង