ទូកព្រះ​​​​​​​​​​​​​​ទីនាំង​​សារា​យអណ្តែត ចង្ហាន់​​ហុយ នឹងដ​​ង្ហែរចុះ​ទឹក​​​នៅកំព​​ង់ឆ្នុកទ្រូ ​ចុង​សប្តាហ៍​នេះ​​​

  • ទូកព្រះទីនាំងសារាយអណ្តែត ចង្ហាន់ហុយ នឹងត្រូវយាងដង្ហែរចេញពី វត្តវិហារហ្លួង ភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ទៅកាន់កំពង់ទឹកឆ្នុកទ្រូ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ដើម្បីចូលរួមប្រកួតនៅទីរួមខេត្តកំពង់ឆ្នាំង ។
    ជាមួយគ្នា គណៈកម្មការទូក ក៏នឹងធ្វើពិធីក្រុងពាលី រំកិលពីលើបង្គង នៅថ្ងៃទី២១ខែតុលា ឆ្នាំ២០២២ មុនពេលដង្ហែរទៅកាន់កំពង់ទឹក ។
    គួរបញ្ជាក់ថា ពរះទីនាំងសារាយអណ្ដែតចង្ហាន់ហុយ ជាទូកស្ថិតក្នុងវត្តវិហារហ្លួង នៅភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ សាងសង់ឡើង៖ ឆ្នាំ២០០៧ ដោយជាងធ្វើទូក៖ លោក ធឿង ស៊ីម ជាអ្នកស្រុកជលគីរី។ ក្នុងការប្រណាំងនៅមុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអំបុក កាលពីឆ្នាំ២០១៩ ព្រះទីនាំងសារាយអណ្ដែតចង្ហាន់ហុយបានជាប់ចំណាត់ថ្នាក់ក្នុងផែនលេខ១៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង