កំពង់ឆ្នាំង ៖ វិទ្យាស្ថានបច្ចេកទេស សកម្មភាពមីនដែលមានទីតាំង ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកវគ្គ
ហ្វឹកហ្វឺនជំនាញបច្ចេកទេស កម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះកម្រិត៣ ជំនាន់ទី១១ ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួល
បន្ទុក ជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំ ចាត់មីន កម្ពុជា ។

ឯកឧត្តម ម៉ុង សុគន្ធារ័ត្ន ប្រធានវិទ្យាស្ថានបច្ចេកទេស សកម្មភាពមីនបានឲ្យដឹងថា វគ្គហ្វឹកហ្វឺននេះ មានរយះពេល៤០ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ និង មានសិក្ខាកាមចូលរួមចំនួន២១នាក់ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកស៊ីម៉ាក់ បានគូសបញ្ជាក់ថា វគ្គហ្វឹកហ្វែននេះ គឺជាការពង្រឹងសមត្ថភាពជំនាញក្នុងការទទួល ខុសត្រូវ លើកិច្ចប្រតិបតិ្តការបោសសំអាតមីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់មន្រ្តី ជំនាន់ក្រោយឲ្យមានសមត្ថភាពខ្ពស់ និង មានភាពច្បាស់លាស់ លើកិច្ចការបោសសំអាតមីន ដោយធានាបានសុវត្ថិភាព ។

ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា ក្រោយការបញ្ចប់វគ្គហ្វឹកហ្វឺននេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះ ជំនាញពោរពេញ ដោយសមត្ថភាពខ្ពស់លើកិច្ចការបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចូលរួមសកម្មភាពរំដោះកាកសំណល់សង្រ្គាម ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋនិងធ្វើឲមានភាពងាយស្រួល ក្នុងការអភិវឌ្ឍន៍សង្គម ៕











