អ្នកខ្លះ​ថា​ក្រពើ​រួចពី​កន្លែង​ចិញ្ចឹម ខ្លះទៀត​ថា​មាន​មេ​នៅ​ក្នុង​បឹង ខណៈ​អាជ្ញាធ​ស្រុកប​រិបូ​ណ៌ អំពាវនាវ​ឲ្យពល​រដ្ឋប្រុង​ប្រយ័ត្ន

  • កំពង់ឆ្នាំង៖ អាជ្ញាធរស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងខ្នារ អោយមានការប្រុង ប្រ​យ័ត្នខ្ពស់ចំ​ពោះ​កូនចៅចុះលេងក្នុងទឹ​កបឹង ដែលអាចមានគ្រោះថ្នាក់ជាយ​ថាហេតុ ជាមួយនឹង​សត្វក្រពើ ដោយ​សារ​កាលពី​ថ្ងៃទី​២៩ ខែសីហា ប្រជាពលរដ្ឋចាប់បានកូនក្រ​ពើមួយក្បាលថ្មីទៀត។

    ថ្លែងប្រាប់MYFM News តាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី០១ ខែកញ្ញានេះ លោក យឹម សារិន អភិបាលស្រុក​បរិបូណ៌ បានបញ្ជាក់​ថា ពេល​នេះអាជ្ញា​ធរស្រុក បានណែនាំអោយអាជ្ញាធរឃុំ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែល​រស់នៅ​ជុំវិញបឹង​ខ្នារ​អោយ​មានការ​ប្រុង​ប្រយ័ត្នជាមួយសត្វក្រពើនេះហើយ។ ជាមួយគ្នានេះ អាជ្ញាធរក៏កំពុងស្រាវជ្រាវរកប្រភពនៃសត្វក្រពើ ថាតើមាន​មេក្រពើ​នៅក្នុង​បឹង​ឬជាសត្វក្រពើរួចពីកន្លែងចិញ្ចឹមខាងក្រៅ ព្រោះកាលពីខែកក្កដា កន្លងទៅ ក៏មានកូនក្រពើ១ក្បាលបាន​ជាប់លប​អ្នកស្រុក​ដូចពេល​នេះដែរ។

    គួរបញ្ជាក់ថា បឹងខ្នារជាបឹងមួយ​ស្ថិតក្នុងភូមិ ជេីងខ្នារ ឃុំពន្លៃ ស្រុកប​រិបូណ៌ ខេត្តកំពង់ឆ្នាំង ។ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០​២១ ​អ្នកស្រុកធ្លាប់ចាប់បានកូនក្រពើមួយក្បាលរួចម្តងមកហើយ ដោយកូនក្រពើនោះ បានជាប់ក្នុងលប។ ដោយឡែក​នៅថ្ងៃទី​២៩ ខែសី​ហា ក៏មានកូនក្រពើមួយក្បាលថ្មីបានមកជាប់ក្នុងលបអ្នកស្រុកទៀត ដោយអ្នក​ស្រុកខ្លះថា ក្រពើរួចពី​កន្លែងចិញ្ចឹម ខ្លះទៀត​ថាសង្ស័យមានមេក្រពើ​នៅក្នុង​បឹង៕ អត្ថបទ៖ និវឌ្ឍន៍

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង