កំពង់ឆ្នាំង ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក នៅខេត្តកំពង់ឆ្នាំង បានដំណើរការទៅដោយរលូន មិនមានបញ្ហាអ្វីកើតឡើងឡើយ ។ នេះបើតាមការបញ្ជាក់របស់ ឈឹម ចាន់ធនប្រធានគណកម្មការខេត្តរៀបចំការបោះឆ្នោត ខេត្តកំពង់ឆ្នាំង ។
លោក ឈឹម ចាន់ធន បានឲ្យដឹងថា ខេត្តកំពង់ឆ្នាំង មានការិយាល័យបោះឆ្នោត ចំនួន៨ការិយាល័យ និងមានអង្គបោះឆ្នោតចំនួន ៤២៧ នាក់ និងមានគណបក្សនយោបាយ ចំនួន៥ ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤នេះ ។
លោក ប្រធានគណកម្មការខេត្តរៀបចំការបោះឆ្នោត ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សម្រាប់ខេត្តកំពង់ឆ្នាំង ក្រុមប្រឹក្សាខេត្តមាន២៣ អាសនៈ និងក្រុមប្រឹក្សាក្រុង ស្រុកមាន ១៤០ អាសនៈ ៕