កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជួបការខ្វះខាតខ្លាំង ក្នុងអំឡុងពេលបិទខ្ទប់នៅតំបន់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ ខែកក្កដា នេះ បានទទួលអំណោយជាថវិកានិងស្បៀងអាហារពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។

ក្នុងដំណើរចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលកំពុងបិទខ្ទប់ក្នុងតំបន់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងនេះ ក៏មានការអមដំណើរពីសំណាក់ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងអាជ្ញាធរក្រុងកំពង់ឆ្នាំងផងដែរ។

អំណោយដែល ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ចែកជូនប្រជាពលរដ្ឋជួបជីវភាពខ្វះខាតខ្លាំងនោះ រួមមាន អង្ករ មី ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនផងដែរ ។ ដោយឡែក សម្រាប់ប្រជាពលរដ្ឋខ្លះទៀត ដែលនៅមានលទ្ធភាពនៅឡើយ ត្រូវរង់ចាំការផ្តល់ជូនជាបន្តបន្ទាប់នៅពេលក្រោយ។

ជាមួយគ្នានោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ក៏បានឧបត្ថម្ភ ដល់កម្លាំងការពារតំបន់បិទខ្ទប់ ចំនួន៣ក្រុម គឺក្រុមនគរបាលក្រុងកំពង់ឆ្នាំង ក្រុមរដ្ឋបាលក្រុងកំពង់ឆ្នាំង និងក្រុមស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដោយក្នុងមួយក្រុមៗ ទទួលបានថវិកាចំនួន ៤០ ម៉ឺនរៀលផងដែរ ៕