ចូល​ផ្ទះ​សំ​ណាក់​នៅ​កំ​ពង់​ឆ្នាំង​ រួម​ភេទ​ជា​មួយ​ភេទ​ដូច​គ្នា​រហូត​ដល់​ដៃ​គូ​គាំង​ បេះ​ដូង​ស្លាប់​ ដឹក​​សព​យក​ទៅ​ទម្លាក់​ចូល​​ក្នុង​ទឹក​នៅ​ខេត្ត​ក​ណ្តាល​

  • កំពង់ឆ្នាំង៖ ជនសង្ស័យដែលពាក់ព័ន្ធនឹងការស្លាប់បុរស់ម្នាក់ ជាថៅកែតន្ត្រីសម័យនៅកំពង់ឆ្នាំង ត្រូវប៉ូលីសការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បង្ហាញមុខនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ ។

    លោកឧត្តមសេនីយ៍ត្រីអៀរ ប៊ុនធឿន ស្នងការរងនិងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ជនសង្ស័យឈ្មោះឈុន ឌីនឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិរការដុះ ឃុំក្រាំងតាយ៉ងស្រុកពាមជរ ខេត្តព្រៃវែង មានមុខរបរជាអ្នករត់តុ នៅហាងមួយក្នុងភូមិស្រែព្រីង សង្កាង់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

    ជនរងគ្រោះឈ្មោះចាន់ គៀន ភេទប្រុដ អាយុជាង៥០ឆ្នាំ រស់នៅភូមិឧទ្ទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនិង មានមុខរបរជាថៅកែតន្ត្រីសម័យ។

    លោកអៀរ ប៊ុនធឿន បានឲ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យ នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ជនសង្ស័យនិង ជនរងគ្រោះ បាននាំគ្នាទៅដេកនៅផ្ទះសំណាក់មួយ នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ។ ក្នុងយប់នោះពួកគេបានរួមភេទជាមួយគ្នា (ប្រុសស្រឡាញ់ប្រុស) ហើយជនរងគ្រោះបានគាំងបេះដូងស្លាប់ នៅវេលាម៉ោង៤ ទាបភ្លឺឈានចូលថ្ងៃទី២៨ ខែមិថុនា ។

    បន្ទាប់មកជនសង្ស័យ បានលើកសពដាក់លើរថយន្តរបស់ជនរងគ្រោះម៉ាកតូយ៉ូតាតាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 2A.26 26 បើកចេញពីផ្ទះសំណាក់ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ។ នៅពេលធ្វើដំណើរទៅដល់ផ្សារឧត្តុង្គ បានឈប់ចុះទីញការ៉ុងចំនួន៥ រួចបន្តដំណើរទៅដល់ភ្នំអដ្ឋរឹស ដែលជាកន្លែងសកងាត់ក៏បានឈប់ហើយយកសពច្រកចូលក្នុងការ៉ុង និង បន្តដំណើរទៅសម្រាកនៅផ្ទះសំណាក់នៅភ្នំពេញ ។ លុះដល់ម៉ោង៨យប់ថ្ងៃទី២៨ កក្កដា បានចេញពីផ្ទះសំណាក់យកសពទៅទម្លាក់ចោល ចូលក្នុងព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ។

    លោកអ៊ៀរ ប៊ុនធឿន បានឲ្យដឹងទៀតថាក្រោយពីទម្លាក់សពចូលទៅក្នុងព្រែករួចជនសង្ស័យ បានបើករថយន្តមកដេកនៅផ្ទះសំណាក់នៅក្រុងភ្នំពេញវិញ។ លុះព្រឹកឡើងថ្ងៃទី២៩ កក្កដា ជនសង្ស័យបានដោះស្លាកលេខរថយន្តចេញច្រកក្នុងការ៉ុងជិះម៉ូតូកង់បី (ផាស់ស្អែប) យកទៅបោះចោលក្នុងទឹកទន្លេនិងបានយករថយន្តទៅលក់ក្នុងតម្លៃ៥ ៧០០ដូល្លា ដោយប្រាប់អ្នកទិញថា រថយន្តអត់ពន្ធយកមកពីប្រទេសវៀតណាម ។ ក្រោយពីលក់រថយន្តបានលុយហើយ ជនសង្ស័យបានសម្ងំលាក់ខ្លួនក្នុងផ្ទះសំណាក់ក្នុងរាជធានីភ្នំពេញ ។

    លោកអ៊ៀរ ប៊ុនធឿន បានឲ្យដឹងបន្តទៀតថា ចំពោះអ្នកទិញរថយន្ត បានយករថយន្តដែលទើននឹងទិញពីជនសង្ស័យ ទៅធ្វើស្លាកលេខ ប៉ុន្តែនៅពេលមន្ត្រីជំនាញពិនិត្យ ឃើញថារថយន្តនេះម្ចាស់ និង ជារថយន្តដែលបានបង់ពន្ធត្រឹមត្រូវ ។ ស្របពេលនោះក៏បានឃើញគេបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ករណីបាត់ឪពុកនិងរថយន្ត ទើបអ្នកទិញរថយន្តនោះមកសហការជាមួយសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបានតែម្តង ។

    លោកអ៊ៀរ ប៊ុនធឿន ស្នងការរងនិងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ករណីនេះសមត្ថកិច្ចបានកសាងសំណុំរឿងចោទប្រកាន់ជនសង្ស័យពីបទ ឃាតកម្មលាក់បាំងវត្ថុតាង និង បញ្ជូនទៅកាន់សាលាដំបូង ដើម្បីចាត់ការបន្តទៅតាមនិតិវិធី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង