អភិ​បាល​រង​ស្រុក​ជល​គិរី​ នាំ​យក​អំណោ​យរ​បស់​អង្គការ​ទស្សនៈ​ពិភព​លោក​ ចែក​ជូនប្រជា​ពល​រដ្ឋ៤០គ្រួសារ នៅ​ឃុំជល​សា​​​

  • កំពង់ឆ្នាំង ៖ អំណោយ​ជាស្បៀង​និង​របស់​ប្រើប្រាស់ របស់​អង្គការ​ទស្សន៍​ពិភពលោក ផ្តល់​ជូនប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​នៅ​ក្នុង​​ឃុំ​ជលសា តាមរយៈ​រដ្ឋ​បាល​ស្រុក​​ជល​គិរី  កាល​ពី​ថ្ងៃទី១០ ខែ​មិថុ​នា ឆ្នាំ២០​២០ ។

    លោក ធូ ផល្លី អភិបាល​រង​ស្រុក​ជលគិរី បានអោយដឹងថា ប្រជាពលរដ្ឋដែលជួបការលំបាកនិងងាយរងគ្រោះនេះ មក​ពី​ភូមិ​ចំនួន​៤ គឺភូមិព្រែកទ្រព្យ ភូមិឬស្សីដង្កួច ភូមិកំពង់បាស្រូវ និងភូមិកំពង់បាស្រូវត្បូង ឃុំជលសា សរុបចំនួន៤០គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបានអង្ករ២៥គីឡូ និងសាប៊ូ៤ដុំ ។

    លោកអភិបាលរងស្រុក បានថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការទស្សនៈពិភពលោក​ដែល​បាន​​ចូល​រួម​សកម្ម​ភាព​មនុស្សធម៌​ជាមួយរដ្ឋបាលស្រុកជលគិរីដើម្បីជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ក្នុងដំណាក់​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​នេះ​ ។

    លោកអភិបាលរងស្រុក ក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួម ថែរស្សាសុខភាពជាប្រចាំ ពិសេស​គឺ​អនវុត្ត​អោយ​បាន​ត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល គឹត្រូពាក់ម៉ាស់ លាងដៃសម្អាតជាមួយនិងសាប៊ូអោយបានញឹកញាប់ និង ​រក្សានៅគម្លាតអោយឆ្ងាយពីគ្នា និង ត្រូវចូលរួមទប់ស្កាត់កុំអោយមានការរីករាលដាលនៃជំងឺនេះដល់សហគមន៍ និង ក្រុម​គ្រួសារ​ ហើយប្រសិនបើដឹងថា មានការសង្ស័យត្រូវរាយការណ៍មកអាជ្ញាធរ ឬ ពេទ្យដែលនៅជិត ដើម្បី​ជួយអ​ន្តរា​គមន៍​អោយ​បាន​ទាន់ពេល​វេលា៕​

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង