សម្តេច​បវរ​ធិប​តី​ ហ៊ុន​ ម៉ា​ណែត​ ៖ការ​វាស់​វែង​ចុះ​បញ្ជី​ក្បាល​ដី​ជា​ប្រព័ន្ធ​នៅ​ទូទាំង​ប្រទេស ​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២៥​ និង​ឈាន​ដល់​ចែក​​បណ្ណ​ជូន​ពល​រដ្ឋ​នៅ​ឆ្នាំ​២០២៧​

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានជំរុញដល់ការវាស់វែង ក្នុងការចុះបញ្ជីក្បាលដី ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យចប់ត្រឹមឆ្នាំ២០២៥ខាងមុខ នឹងឈានដល់ការចែកបណ្ណជូនប្រជាពលរដ្ឋដែលត្រូវទទួលបាន ក្នុងអំឡុងឆ្នាំ២០២៧ ។

    ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មកដល់នឹងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានជំរុញការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋទូទាំងប្រទេស បានចំនួន ៣លាន៤សែនក្បាលដី និងបានចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ បានចំនួន៨ម៉ឺន៧ពាន់បណ្ណ ខណៈសម្តេចធិបតី បញ្ជាក់បន្ថែមថា នៅសល់តែប្រហែល១លាន៣សែនក្បាលដីទៀតនោះទេ ដែលត្រូវចុះបញ្ជីបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ។


    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យើងខិតខំធ្វើយ៉ាងណាឱ្យគោលដៅរបស់យើង គ្រោងបញ្ចប់ នៅឆ្នាំ២០២៥ខាងមុខនេះ ក្នុងការវាស់វែងចុះបញ្ជី ដើម្បីយើងឈានទៅដល់ការចែកបណ្ណ ជូនប្រជាពលរដ្ឋ ដែលត្រូវទទួលបានឱ្យចប់ នៅក្នុងអំឡុងឆ្នាំ២០២៧ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង