ចាប់​ខ្លួន​ជន​សង្ស័យ​៣​នាក់​ជា​មួយ​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​១៨​ កញ្ចប់

  • កំពង់ឆ្នាំង៖អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងនិងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២១ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកអនុសេនីយ៍ឯក គឹម សាន ជានាយរងការិយាលយ័ សហការជាមួយកម្លាំងអធិការដ្ឋានគរបាលស្រុកបរិបូណ៍ ចុះបង្ក្រាបករណីរក្សាទុក សមគំនិត ជួញដូរនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតញៀន នៅចំណុចលើផ្លូវលំ ស្ថិក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

    លោកវរសេនីយ៍ឯកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់។ ក្នុងនោះ /ឈ្មោះអៀង ម៉ាលីហៅអៀង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកំព្រង ឃុំផ្សារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង /ឈ្មោះហ៊ន ចិត្រា ហៅហ៊ីង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៍ ខេត្កកំពង់ឆ្នាំង /ឈ្មោះវ៉ុនអុីន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ  រស់នៅភូមិក្បាលដំរី  ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

    លោកហ៊ុល វាសនា បានឲ្យដឹងទៀតថាក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតវត្ថុតាង មានថ្នាំញៀនសរុបចំនួន ១៨កញ្ចប់ស្មើនឹង១២,៨៨g ,ទូរសព្ឌ័២គ្រឿង,ដាវ១ដើម,សម្ភារ:វេចខ្ចប់ និងឧបករណ៍ជក់មួយចំនួនទៀត

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង