រដ្ឋ​បា​ល​ខេត្ត​កំពង់​ឆ្នាំង​ អនុញ្ញាត​ឱ្យ​បើក​​ដំណើរ​​ការ​​ឡើង​​វិញ​ផ្សារ​​សា​លា​លេខ​​៥​

  • កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវផ្សារសាលាលេខ៥ ក្នុងឃុំអូរឬស្សី ស្រុក​កំពង់​ត្រឡា​ច ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ តទៅ ។

    ជាមួយគ្នានេះរដ្ឋបាលខេត្តកំពង់ឆ្នាំង សូមឲ្យប្រជាពលរដ្ឋនិងម្ចាស់តូបលក់ដូរទាំងអស់បន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន​ផ្សព្វ​ផ្សាយ  និង ចូលរួមអនុវត្តវិធានការ ការពារ របស់ក្រសួងសុខាភិបាល គឺ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ។

    គួរបញ្ជាក់ថា ផ្សារសាលាលេខ៥ ស្ថិតក្នុងភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាចត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង ផ្អាក​ការចេញចូល លក់ដូរជាបណ្តោះអាសន្ន កាលពីថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២១ ក្រោយពីរកឃើញ ស្ត្រីចំនួន៤នាក់ ជាអាជីវករលក់​ដូរនៅក្នុងផ្សារនេះ មានវិជ្ជមានកូវិដ.១៩ ។ ក្នុងគោលបំណង ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងរាលដាល នៃជំងឺកូវិដ .១៩ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង