កំពង់ឆ្នាំង៖ ឯកឧត្តមកែវ ពៅ ទីប្រឹក្សាក្រសួងសាធារណការនិងដឹកជញ្ជូន លោកឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង រួមនឹងមន្ត្រីមួយចំនួនទៀត នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញទៅចូលរួមបុណ្យសពលោកអ៊ុង ថៃ អតីតមន្ត្រីបម្រើការងារនៅមន្ទីរសាធារណការនិងដឹកជញ្ជូន ( ចូលនិវត្តន៍ ) នៅគេហដ្ឋាននៃសពស្ថិតនៅភូមិជ្រៃបាក់ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។
លោកអ៊ុង ថៃ បានទទួលមរណ:ភាពកាលពីវេលាម៉ោង១៦និង៣០នាទីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ ។
នៅក្នុងឱកាសនោះឯកឧត្តមកែវ ពៅ ទីប្រឹក្សាក្រសួង និង លោកឆាយ ភាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បាននាំយកថវិការបស់ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ចំនួន៤០ម៉ឺនរៀល, ថវិកាសមាគមន៍បុគ្គលិកក្រសួងសាធារណការនិងដឹកជញ្ជូនចំនួន៤លានរៀល,ថវិការបស់មន្ត្រីរាជការក្នុងមន្ទីរចំនួន៩៤ម៉ឺនរៀលនិងថវិកាលោកប្រធានផ្ទាល់ចំនួនចំនួន២លានរៀល ចូលរួមបុណ្យសព និង ឧបត្ថម្ភដល់គ្រួសារសពផងដែរ ។
ក្នុងឱកាសនោះផងដែរ ក្រុមគ្រួសារសព លោកអ៊ុង ថៃ បានថ្លែងអំណរគុណ និងគោរពជូនពរដល់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល , ឯកឧត្តមកែវ ពៅ លោកឆាយ លាភា និង មន្ត្រីរាជការមន្ទីរទាំងអស់ ឲ្យជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕