កង​ទ័ព​ជើង​គោក​ ទទួល​អាវ​ពោង​សុវត្ថិភាព​ចំនួន​១​ម៉ឺន​អាវ ពី​កាក​បាទ​ក្រហម​កម្ពុជា​

  • នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ កាកបាទក្រហម​កម្ពុជា បានផ្ដល់​អាវពោង​សុវត្ថិភាព​ចំនួន​១០.០០០អាវ ដល់​កងទ័ព​ជើង​គោក ដើម្បី​ត្រៀម​​ប្រើប្រាស់ក្នុង​ប្រតិបត្តិការ​សង្គ្រោះផ្សេងៗ។

    ក្នុងឱកាស​ប្រគល់ទទួលសម្ភារៈនេះ លោក​ជំទាវ ម៉ែន នារីសោភ័គ អគ្គលេខា​ធិកា​ររង​ទី១ នៃកាកបាទក្រហមកម្ពុជា ក្នុងនាម​ជំនួស​មុខ​ជូន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍កោតសរសើរ និងថ្លែង​អំណរគុណ​ដល់កង​ទ័ព​ដែល​ជានិច្ចកាលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារជួយសង្គ្រោះគ្រោះមហន្តរាយ និងកិច្ចមនុស្សធម៌ ហើយ​អាវពោង​សុវត្ថិភាព​ដែល​ផ្តល់​ជូននេះ នឹងត្រៀមប្រើប្រាស់ក្នុងប្រតិបត្តិការសង្គ្រោះ ជាពិសេស​នៅ​ក្នុង​រដូវវស្សា​ដែល​អាចប្រឈម​នឹង​ទឹក​ឡើង​ក្នុងឆ្នាំ​នេះ។

    ឧត្តម​សេនីយ៍​ឯក ​ចាន់ ​នន់​វិទ្យា​ មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក​ ជំនួស​មុខ​ជូន ឯកឧត្តម ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជា​ការ​រង នៃ​កង​យោធព​លខេមរ​ភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើង​គោក បានគោរពថ្លែងអំណរគុណចំពោះ​អំណោយ​ដ៏ថ្លៃថ្លារបស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន​សែន ប្រធានកាកបាទ​ក្រហម​កម្ពុជា។

    គួរបញ្ជាក់ថា ក្រៅ​ពីកិច្ចកា​រពារ​ជាតិ យោធិន​នៃកងយោ​ធពល​ខេមរ​ភូមិន្ទ តែង​តែ​បាន​ចូលរួម​ចំណែក​ជានិច្ចនៅ​ក្នុង​សកម្មភាព​មនុស្ស​ធម៌ ក៏​ដូច​ជា​ការងារ​ជួយ​សង្គ្រោះ​​អាយុជីវិត​​​​​​​ប្រជាពល​រដ្ឋក្នុង​ឧបទ្ទវហេតុ និងគ្រោះធម្មជាតិ​ផ្សេងៗ​ជា​ប់​ជា​ប្រចាំ​៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង