ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ រយៈពេល៣ថ្ងៃកន្លងមកនេះ គឺមានអ្នកមកទស្សនាកម្សាន្ត មានជិត ៥លាននាក់។ នេះបើយោងតាមគេហទំព័រ អគ្គស្នងការនគរបាលជាតិ ដែលបានចេញផ្សាយ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ២០១៩ នេះ។
ទន្ទឹមនឹងគ្នានេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងហ្វេបុក នៅថ្ងៃនេះថាព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ បានបញ្ចប់ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែងទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត នានាទូទាំងប្រទេស។
ព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ គឺទូកដែលបានចូលរួមប្រកូតប្រជែងមកពីគ្រប់បណ្តាខេត្ត ក្រុង និងរាជធានី មានចំនួនសារុប២៩១ទូក និងមានពលរដ្ឋ ចូលចំនួន ៤លាន៧សែននាក់។