អ​ភិ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ដាក់​ផែន​ការ​ ត្រៀម​ឆ្លើយ​តប​និង​ទប់​ស្កាត់​​ការ​ឆ្ល​ង​រា​ល​ដាល​ នៃ​ជំ​ងឺ​កូវិដ​.១៩​

  • កំពង់ឆ្នាំង ៖ នៅកិច្ចប្រជុំជាមួយអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត នារសៀលថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញនូវផែនការ ត្រៀមឆ្លើយតប ដើម្បីរទប់ស្កាត់ការឆ្លងរាលដាល នៃ​ជំងឺកូវិដ .១៩ ។

    ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ ដោយលើកឡើងថា ស្ថានភាពជំងឺកូវិដ.១៩ ក្នុងខេត្តកំពង់ឆ្នាំង នៅមិនទាន់មាន​ការថម​ថយនៅឡើយទេ។ បច្ចុប្បន្នមានករណីឆ្លងនៅតែបន្តកើនឡើងនិងមានអ្នកស្លាប់ជាបន្តបន្ទាប់ គួរឲ្យព្រួយបារម្ភ ។

    ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ មន្ត្រីអាជ្ញាធរ និង អ្នកដែលពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នារៀបចំបង្កើតមណ្ឌលចត្តាឡីស័ក​បន្ថែម​ទៀត ហើយទីតាំងមណ្ឌលចត្តាឡីស័កនិមួយៗ ត្រូវមានប្រព័ន្ធទឹក ភ្លើង និង កន្លែងស្នាក់នៅឲ្យបានសមរម្យ ។ ដោយឡែក​មណ្ឌល​សម្រាប់ព្យាបាលអ្នកជំងឺកូវិដ.១៩ ក៏ត្រូវរៀបចំបន្ថែមទៀតផងដែរ ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានស្នើដល់ស្ថាប័នទាំងរដ្ឋនិងឯកជន ត្រូវមានវិធានការឲ្យបានម៉ឺងម៉ាត់បំផុត ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវិដ.១៩ ។ នៅគ្រប់មូលដ្ឋាន ត្រូវបន្តចុះផ្សព្វផ្សាយដល់ប្រជាពល​រដ្ឋឲ្យ​បាន​ទូ​លំ​ទូលាយ នូវវិធានការនានារបស់ក្រសួងសុខាភិបាល ពិសេសគឺ៣កុំ ៣ការពារ ឲ្យបានជាប់ជាប្រចាំ ។

    សូមជម្រាបថា គិតត្រឹមថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង មាន អ្នកឆ្លង ជំងឺ កូវីដ .១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០​កុម្ភៈ ចំនួន៧២៤នាក់ព្យាបាលជាសះស្បើយចំនួន៤៣៣នាក់ស្លាប់ចំនួន ១៦នាក់ និង កំពុងសម្រាកព្យាបាល ចំនួន២៧៥នាក់ ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង